សាល បាទី ក្តីសង្ឃឹមថ្មី​​ជាមួយ​​បទ«រាត្រីនឹក រាត្រីឯកា»

  • តារាចម្រៀង​ សាល បាទី​ ដែល​លេចមុខ​មាត់​ច្រើន​ជាមួយ​ក្រុម ចម្រៀង​បែបអប់រំ​សុខភាព​តាម​រោងចក្រ ​បានបង្ហាញ​បទថ្មីរ​បស់​ខ្លួន​។ ​ចម្រៀង​ថ្មី​នៅ​​លើផលិតកម្មថ្មីនេះ បានបន្សល់ នូវក្តីសង្ឃឹមច្រើនថា លោកពិតជាទទួលបានភាពទាក់ទាញជាបន្ត ក្រោយ​មួយរយៈ​នេះ​កេរ្តី៍​ឈ្មោះ​កាន់តែ​ប្រសើរ​ឡើង​។​


    បទ«រាត្រីនឹក រាត្រីឯកា» ដែលលោកសាល បាទី លើកយកមកបកស្រាយ អោយផលិតកម្ម HOM Music ត្រូវបានគេទម្លាយថា ជាប្រភេទបទល្អ ក្រោម​ការសម្រិតសម្រាំងដោយភាពយកចិត្តទុកដាក់ខ្ពស់។ ស្របពេលដឹងថា សាលបាទី មានទកដមសំឡេង យក​ជា​ការ​បាន​ទើប​ខាងផលិត​កម្ម ​សម្រេច​អោយលោកច្រៀង ដោយជឿមុតមាំថា ពេលផ្សាយទៅនឹងចាក់ដោតមិត្តអ្នកស្តាប់។

    បាទី ថ្លែងថា រីករាយដែលបានខាងផលិតកម្មជ្រើសរើស លោកបានច្រៀងបទខាងលើ ដោយលោកច្រៀងហើយរួលរាល់ ពិតជា​មាន​អត្ថន័យ​ល្អ​។ លោកធានាថាបើបងប្អូនបានស្តាប់ ដឹងថាសុីអារម្មណ៏តែម្តង។ ជាថ្មីម្តងទៀត សូមអរគុណដល់​ខាងផលិត​កម្មដែល​បានផ្តល់​ឱកាស​ជ្រើស​រើស​លោក​ និងតារាផ្សេងៗទៀតមករួមការងារ។ លោកមានតែខិតខំពង្រឹង សមត្ថភាពអោយល្អ ដើម្បីអោយ​ផលិតកម្មកាន់​តែមាន​ការទាក់​ទាញ​ត​ទៅ​ទៀត​។​

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង