ប្រិយមិត្តទស្សនិកជន មួយចំនួនប្រហែលជា នៅចាំឈ្មោះ តារាសម្តែងផ្កាយ វលក្ខណ៏ ដែលធ្លាប់សាងស្នាដៃ សិល្បៈអំឡុង មានឈ្មោះបោះសំឡេង។ អ្នកនាងបានចាកឆ្ងាយសិល្បៈច្រើនឆ្នាំ ក្រោយជួបស្នេហ៏ ហើយកសាងបានកូនប្រុសម្នាក់ ស្រីម្នាក់។ យ៉ាងណាមិញ ផ្កាយ វលក្ខណ៏ នៅតែចិញ្ចឹមចិត្តបោះជំហាន ក្នុងសិល្បៈឡើងវិញប្រសិនបើ មានពេលទំនេរ ព្រោះញឹកញយនាង ប្រាប់អ្នកសិល្បៈថាចង់វិលមកវិញ។
ផ្កាយ វលក្ខណ៏ ជាតារាធ្លាប់ចែងចាំង មានឈ្មោះអំឡុង ជិត១០ឆ្នាំមុន ដោយប្រមូលបាន ការងារសម្តែង ផ្នែកថតខារ៉ាអូខេ ច្រើនលើសលុបអោយផលិតកម្មក្រៅស្រុក។ អ្នកនាងក៏ មានឱកាសចេញទៅសម្តែងនៅក្រៅប្រទេសជាញឹកញាប់ ដូចជាបារាំង អូស្ត្រាលី អាមេរិកជាដើម។ មានឈ្មោះ មានសម្រស់ ផ្កាយ វលក្ខណ៏ មិនទទួលយកស្នេហ៏បុរសក្រៅស្រុក នោះទេ ពោលអ្នកនាងបានប្រគល់ស្នេហ៏អោយ អ្នកក្នុងស្រុក។ យ៉ាងណាមិញពេលនេះ អ្នកនាងក្រៅពី មើលថែទាំជីវិតក្នុងរង្វង់គ្រួសារ ក៏ឃើញឆ្លៀត ពេលចូលរួមតាមកម្មវិធីនានា របស់មិត្តសិល្បករ ដូចជាជប់លៀង ខួបកំណើត ពិធីមង្គលការ។

អ្វីដែលប្លែកអ្នកនាង នៅតែស្អាតហើយ ជីវភាពហុឺហារ បង្ហាញស្នាមញញឹម អោយសិល្បៈជំនាន់ក្រោយមើលឃើញ។ បើរំលឹកឡើងវិញអោយកាន់តែឬសគល់ អ្នកនាងផ្កាយវលក្ខណ៏ ក៏ជាអតីត ក្រុមកំប្លែងជាមួយនាយក្រឹមដ៏ជំនាញ ម្នាក់មានថ្វីមាត់និយាយយ៉ាងគួរអោយចាប់អារម្មណ៏។ នៅពេលសួរនាំរឿង ចូលសិល្បៈជាថ្មី អ្នកនាងថា នៅតែត្រៀមចិត្ត តែរង់ចាំបញ្ហាកូវីដស្ងប់សិនទើបគិត ។

ម្យ៉ាងក្រុមផលិតករនានា ក៏គេចាំអោយស្ងាត់កូវីដ ទើបសម្រុកថតឡើងវិញ។ ឆ្លៀតពេលទំនេរ នាងក៏បានឡាយលក់ អាហារម្ហូបបាយ ជួយដល់បងស្រី អោយគេដឹងថាហាងបាយម្ហូបតាយ តាយ បើកដំណើរការវិញ។ ដូចនេះនាងរំពឹងថា ក្រោយស្ងប់បរិយាកាសកូវីដ សិល្បករទាំងអស់ និងមានការងារធ្វើឡើងវិញ ពេញដៃជើងម្តងទៀត ហើយកុំភ្លេចរក្សាអនាម័យអោយ បានខ្ពស់មិនអាចធ្វេស ប្រហែសបានឡើយ។ ជាពិសេសបងប្អូចង់ សាកល្បងរក អាហារឆ្ងាញ់ៗ អាចមកហាងតាយ តាយ២ របស់បងស្រីនាង បើកឡើងវិញហើយ និងភ្ញៀវចាស់អាចមកជាបន្តទៀត។











