តារាសម្តែង ឃុត សោភា បានបណ្តោយឱកាសមួយរយៈទៅ ពង្រឹងមុខរបរថ្មី លះបង់ពេលអុកឡុកការសម្តែង ក្នុងន័យច្នៃជីវិតអោយមានសមត្ថភាពបន្ថែម។ ស្របគ្នាដែលស្តាយសិល្បៈដែលកំពុងស្ទុៈឡើង តារាសម្តែង ឃុត សោភា បានច្បាមយកចិត្តអ្នកដឹកនាំរឿង តាមបណ្តា ផលិត កម្ម ល្បីៗជាច្រើន ពេញចិត្តស្ទីលសម្តែងរបស់នាង។ យ៉ាងណាមិញ សោភា ក៏បានស្រវាការងារថ្មីផ្នែកអចលនទ្រព្យ ធ្វើជាអ្នកលក់ខាងអគារខុនដូរមួយកន្លែងនាតំបន់ជ្រោយចង្វា រាជធានីភ្នំពេញ ។ សោភា កំពុងតែបោះជំហានទទួលបានផ្លែផ្កា ជាបន្តបន្ទាប់ប្រកបដោយក្តីរំពឹងថ្មី ហើយសក្តិសម នឹងអ្វីដែលបានលះបង់ចំពោះសិល្បៈ។
ឃុត សោភា បាននិយាយថា រូបកញ្ញារីករាយចំពោះអ្វីដែលបាន ព្យាយាមមួយប្រាវកន្លងមក បើទោះបីជាមមាញឹកបែបណា នៅតែឆ្លៀតចូលរួមតាមកម្មវិធីនានា របស់សិល្បៈ ដូចជាសម្ពោធរឿងឬជប់លៀងជាដើម។ ផលិតករមួយចំនួនចេះតែសួរនាំ និងចង់អោយវិលមកសម្តែងហើយកញ្ញាក៏ពិចារណាអត់ចោលនោះទេ។
តារាសម្តែងធ្លាប់សាងស្នាដៃក្នុងវិថីសិល្បៈជាច្រើនរឿងរូបនេះ បានអោយដឹងថា ការងារថ្មីគឺ គំរោងខុនដូរថ្មីមួយកំពុងចរាចរដាក់លក់ វាជាគំរោងដែលស្អាតបំផុតនៅជ្រោយចង្វា ហើយមួយវិញទៀតទឹកដីជ្រោយចង្វា ជាតំបន់កំពុងអភិវឌ្ឍន៍ជាទីក្រុងរណបឆ្នាំ2026 អញ្ចឹងហើយភ្ញៀវដែលគាត់ទិញពីពេលពេលនេះគឺបានតំលៃល្អ។ គំរោងឈ្មោះ Morgan Enmaison ដែលសាងសង់ដោយក្រុមហ៊ុន Morganford។
ខុនដូរនោះនៅ ក្បែរកំពង់ចំលងស្វាយជ្រុំនតាមបណ្តោយដងទន្លេរមេគង្គលើផ្ទៃដី 2,5 ហិចតា ដែលមាន5 អាគារធំៗ អាគារខាងមុខសងខាង កំពស់ 47 ជាន់ អាគារទី 2 សងខាងកំពស់ 54 ជាន់ ហើយអាគារកណ្តាលទី3គឺកំពស់ 70 ជាន់ គឺជាគំរោងធំជាងគេនៅជ្រោយចង្វារ ( មានបញ្ចូល ធម្មជាតិ 39%. ចំណតឡានក្រោមដី ផ្សារទំនើប រោងកុន ចំណតឧត្ថម្ភាកចក្រ អាគារពាណិជ្ជកម្ម ការិយាល័យ ស្កាយបារ ក្លិបកំសាន សណ្ថាគា អាងទឹកលើអាកាសនិងខាងក្រោម កំពង់ផែ ផ្លូវហាត់ប្រាណ និងមានផ្ទះវីឡាចំនួន 4 នៅពីមុខគំរោងទាំងមូល )។ ភ្ញៀវដែលចង់ទិញអាចទាក់ទងតាមលេខ 010684567 / 060966668 ។