តារាចម្រៀងលោក សុីម សុីណាត ដែលបានចាកចេញ ទៅរស់នៅប្រទេសអូស្ត្រាលី ប្រមាណជិត១ឆ្នាំ បាន មក ដល់ ស្រុក កំណើតសារជាថ្មី។ ដំណើរមកលេងស្រុកនេះ ដើម្បីបំពេញបេសកកម្មធំៗ ដែលមិនអាចចោលបាន ។ មានការចាប់អារម្មណ៏ ខ្លាំងធ្វើអោយសិល្បករ ដែលរាប់អានលោក មានការភ្ញាក់ផ្អើលព្រោះ ឃើញសុខៗ តារាចម្រៀងសុីម សុីណាតមកខ្មែរ ចូលច្រៀងអាហ្វែការ យ៉ាងក្រឡឺម។ ម្ល៉ោះហើយមានការជជីកសួរ នាំយ៉ាងច្រើនជុំវិញដំណើរ វិលមកស្រុកកំណើត។
បង្ហាញការចង់ដឹងនេះលោក សុីម សុីណាត បានអោយដឹងថា លោកមកដល់ស្រុកកំណើត នេះ ដើម្បីមកធ្វើកិច្ចការមួយចំនួន ដែលសំខាន់ៗ។ ជាពិសេសមករៀបការងារធំៗ ដល់ប្អូនស្រីបណ្តូលចិត្តគាត់ចូលរោងការនៅស្រុកកំណើតភ្នំស្រង់។
លើសពីនេះ ព្រោះតែមានសំណូមពរអ្នក ស្គាល់លោក ឆ្លៀតមកច្រៀងតាមពិធីផ្សេងៗ ពេលមកខ្មែរទទួលសិល្បៈ រហូតហោះទៅអូស្ត្រាលីវិញ នៅពេលចប់ចូលឆ្នាំខ្មែរ។ អ្វីដែលសំខាន់ ថ្ងៃការប្អូនលោកសប្បាយចិតត មានវត្តមានសិល្បករ រាប់អានបានផ្តល់កិត្តិយស ចូលរួម បង្កភាពរីករាយធ្វើអោយ អ្នកភូមិបានជួបតារា ផ្ទាល់តែម្តង។