តារាសម្តែងប្រុស២ដួង ដែលកំពុងល្បីឈ្មោះ លោក ឈួន ពន្លឺ និង លោក នាងវ៉ាន សាន់ ពិធីករហង្សមាស បានរួមដៃគ្នាចុះទុនពង្រីកមុខរបរបើកហាង បានរយៈពេល២ឆ្នាំមកហើយ។ ម្នាក់ៗភ្ញាក់ផ្អើលដោយសារ ពួកគេប្រឆាំងការលើកឡើងស្រឡាញ់គ្នាព្រោះធាតុពិតមានតែរឿងមុខជំនួញនិងមិត្តភាព។
កាលពីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ តារា២ដួងនេះ បានរៀបចំពិធី គម្រប់ខួប២ឆ្នាំ ភោជនីយដ្ឋានសាន់ឡាយ ក្បែរផ្សារទួលទំពូងដោយមានការចូលរួមពីសិល្បករមួយចំនួននិងភ្ញៀវប្រកបដោយបរិយាកាសរីករាយ។
នាងវ៉ាង សាន់ និយាយថា អត់ខ្វល់ការនិយាយអីពីអ្នកណាឡើយសំខាន់ខ្ញុំ និងពន្លឺហុងស៊ុយល្អមានជើងលេខល្អ អាចចាប់ដៃគូគ្នារកសុីចម្រុងចម្រើន មិនបាច់គិតភ្នែកសំដីអ្នកណាឡើយ។ ពន្លឺ ពូកែខាងដេគ័រហាង និងធ្វើម្ហូប ព្រោះមានជំនាញរៀនម្ហូបដល់សាំងហ្គាពួរ។ ចំណែកលោកក៏មានការរាប់អានគេច្រើនទើប ណែនាំមកហាងនេះ ហើយអតិថិជនខ្លះគាត់រាប់អានគាំទ្រជួយមកញាំរហូតអាចដំណើរការបាន២ឆ្នាំ។
លោកពន្លឺ វិញបានអោយដឹងថា ហាងសាន់ឡាយនេះ ចំណាយទុនអស់ជាង ៤មុឺនទៅហើយ ដោយថ្មីៗនេះលោកបានពង្រីកផ្នែកខាងលើជាស្កាយបា ព្រមទាំងមុខម្ហូបថ្មីៗទៀតបម្រើការគាំទ្រភ្ញៀវ។ ចំពោះសិល្បៈលោកនៅតែទទួលដូចដើម ហើយ២ឆ្នាំមុនខកឱកាសសិល្បៈ ដើម្បីមើលហាងតែ ពេលនេះលែងបណ្តោយទៀតហើយទំនេរ ចេញថតអោយបានច្រើន ព្រោះនឹកសិល្បៈធ្លាប់តស៊ូយូរមកហើយ៕