តារាសម្តែង រុន ណាកូ បង្ហាញតំណែងតួឯក ក្រោយប្រឡងចប់ជំនាញពេទ្យធ្មេញ

  • រុន ណាកូ ដែលជានិស្សិតពេទ្យធ្មេញ ផងជាតារាសិល្បៈផង ដោយភាគច្រើនលោកលេចមុខមាត់ក្នុងសមាជិកគ្រួសារតារាកម្ពុជា។ លោក​ស្រឡាញ់​សិល្បៈ ហើយបានចំណាយពេលវេលា ខំរៀនជំនាញពេទ្យធ្មេញរហូត ពេលនេះក៏ប្រឡងបញ្ចប់រួចរាល់។ យ៉ាង​ណា​មិញ​លោក​ត្រៀម​បើក​គ្លីនីក និងបន្តសិល្បៈដដែល។ ​

    តួឯករឿង”ដំណក់ទឹកភ្នែកមួយលានដំណក់” បង្ហាញអារម្មណ៍ក្រោយភាពយន្ត២របស់ផលិតកម្មក្លាស៊ិក ទទួលបានសិទ្ធិចាក់ផ្សាយនៅ TVKនៅ​ទី​បំផុតភាពយន្តចំនួន២ របស់ផលិតកម្មក្លាស៊ិកត្រូវបានទូរទស្សន៍ជាតិ ប្រកាសក្នុងសន្និសីទជាផ្លូវការហើយថា នឹង​ដាក់​ផ្សាយ​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួនដោយទូរទស្សន៍ជាតិ ក៏ប្រកាសអោយផលិតកម្មមួយនេះផលិតភាពអោយបានច្រើនបន្ថែមទៀត ដើម្បី​ត្រៀម​បង្ហាញ​បន្ត​បន្ទាប់​ផង​ដែរ​។ លោក រុន ណាកូ មានស្រុកកំណើតនាខេត្តកំពត ដែលជាតួឯកក្នុងរឿង”ដំណក់ទឹកភ្នែកមួយលានដំណក់”ដែលជា​ភាពយន្ត​មួយ​ក្នុង​ចំណោម​២​រឿង​​របស់ក្លាស៊ិក បានបង្ហាញរីករាយ បន្ទាប់ពីស្នាដៃរបស់ខ្លួន និងភាពយន្តផ្សេងទៀតរបស់ផលិតកម្មក្លាសិក ទទួលបានសិទ្ធិមួយនេះ។

    លោក រុន ណាកូ និយាយថា ជាលើកទី១ដែលលោកបានសម្ដែងជាតួឯកនៅក្នុងភាពយន្ត ខណៈ​ដែល​លោក​កាន់​តែ​សប្បាយ​ចិត្តដែល​ទូរ​ទស្សន៍​​​ជាតិ ដែលមានវិសាលភាពផ្សាយគ្របដណ្ដប់ទូទាំងប្រទេស និងដល់ក្រៅប្រទេសផងទទួលភាពយន្តដែលលោកសម្ដែង ជាពិសេស​គឺស្នាដៃ​របស់ផលិតកម្មក្លាស៊ិកទាំងមូលដើម្បីចាក់ផ្សាយ។ យ៉ាងណាមិញលោកសម្ដែងការសោកស្ដាយ ដែល​ថ្ងៃសន្និសីទ​ប្រកាស​ជាផ្លូវការ​ដោយ​ស្ថាប័នមួយនេះ លោកជាប់ប្រលងពេទ្យ ហើយអវត្តមានចូលរួម។

    លោកថានេះសញ្ញាណរីកចំរើននៅក្នុងវិស័យភាពយន្តខ្មែររបស់ផលិតកម្មក្លាស៊ីក ហើយក៏​ជាជោគជ័យ​ក្នុងការ​សម្ដែង​របស់ខ្លួន​ដែលបាន​ទទួល​តំណែង​តួឯក ក្រោមការលើកស្ទួយរបស់ផលិតកម្មចាស់វស្សាមួយនេះ។ ជាមួយគ្នានោះលោកក៏ប្រកាសផងដែរថា នឹងទទួលសម្ដែង និង​ដើរ​ម៉ូដ​ឡើងវិញពេញទំហឹង បន្ទាប់ពីការសិក្សាជំនាញពេទ្យរបស់ខ្លួនបញ្ចប់ជាស្ថាពរហើយ។

    លោក ហួរ សុផល បានថ្លែងដែរថា តាមរយៈកុងត្រាផលិតកម្មក្លាស៊ិកនឹងដាក់ភាពយន្តចំនួន២ ដែលខ្លួនផលិតបាន គឺរឿង​”មន្តស្នេហ៍​នាងដា​រី​យ៉ា​” និង រឿង”ទឹកភ្នែកមួយលានដំណក់” ដែលសុទ្ធសឹងតែជាភាពយន្តយុវវ័យ។

    លោកកាន់តែសប្បាយចិត្តដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធិ បានគាំទ្រ​អោយផលិតកម្មរបស់​លោកផលិតរឿងអោយ​បាន​ច្រើន​​ផ្គត់ផ្គង់ដល់ទូរទស្សន៍ជាតិក្នុងពេលបន្តបន្ទាប់។ លោកក៏ប្រកាស​ជំហរផលិតភាព​យន្តអោយបានច្រើនតាម​អ្វីដែលបានព្រមព្រៀង​នោះ​ផង​​ដែរ ខណៈដែលលោកក៏នឹងចេញប្រតិបត្តិការផលិតភាពយន្តខ្នាតធំសម្រាប់​រោងកុនជាថ្មីផងដែរ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង