តារាចម្រៀងប្រចាំក្រុមTMT កញ្ញាចិន យ៉ាទី ដែលកំពុងបោះជំហានអុកឡុកសិល្បៈ បានរងរបួសរលាត់ជើងដោយចរាចរណ៏។ ដោយសារតែនាង មានភារៈថតរឿង មិនអាចចោលបានទើប សម្រេចចិត្តចូលរួមថត មិនរំសាយបាន។ ទើបតារាស្រីរូបនេះ ទទួលបានការលើកសរសើរពីក្រុមការងារ។
ស្នាមរបួសក្នុងខ្លួន របស់តារាចម្រៀងចិន យ៉ាទី មិនបានបង្អាក់ដំណើរ សម្តែង នាងបានឡើយ។ តារារូបនេះ បានតស៊ូចេញទៅបំពេញការងារទាំងឈឺ។ នាងមិនចង់អោយក្រុមការងារខករំសាយ ព្រោះនាង ទើបខំយកឈ្នះភាពឈឺ អោយរលូនទៅមុខ ចប់តាមគម្រោងទិសដៅ។ ភាពទទួលខុសត្រូវនេះហើយ ធ្វើអោយយ៉ាទី មានការអាណិតស្រឡាញ់ពី ក្រុមការងារ។
អ្នកស្រឡាញ់សិល្បៈ ពិតត្រូវលះបង់ទោះ ជួបអ្វីក៏ដោយ។ ភាគច្រើនតាមការសម្គាល់ មិនថាតែ តួចាស់ឬថ្មីទេ អោយតែតស៊ូ គោរពពេលវេលា គោរពការងាររមែង មានអនាគត។ ដូចនេះគេរំពឹងថា កញ្ញា ចិន យ៉ាទី អាចរីកដុះដាលក្នុង វិថីសិល្បៈពេលអនាគត បើផ្អែកលើការព្យាយាមរបស់នាង និងការគោរពក្រុមការងារ គោរពរៀមច្បង។