ផលិត​កម្ម Galaxy Navatra បញ្ចេញប​ទចម្រៀងថ្មី​សម្រាប់​អបអរ​សារទរ​បុណ្យចូល​ឆ្នាំថ្មីប្រ​ពៃណី​ជាតិ​ខ្មែរ

  • ផលិតកម្ម Galaxy Navatra បានបញ្ចេញនូវស្នាដៃចម្រៀងថ្មីរបស់ខ្លួនចំនួន ២បទ សម្រាប់អបអរសារទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលកំពុង អន្ទង​​​អារម្មណ៍​អ្នកគាំទ្រជាមួយនឹងឧបករណ៍ភ្លេងបុរាណ បន្ទាប់ពីសំឡេងរបស់តារាចម្រៀងសម្លេងស្អក លោក ខេម និង ធឿន បុរី បានបង្ហើរ​សម្លេង​​​យ៉ាង​​ពិរោះរណ្តុំ។ បទថ្មីដែល Galaxy Navatra បញ្ចេញនៅពេលនេះ មានចំណងជើងថា «ស្រឡាញ់អាម៉ាប់ខែរងា» ច្រៀងដោយ ខេម និង «បន់អស់មាន់៣» ច្រៀង​ដោយ ធឿន បុរី ជាប្រភេទបទចម្រៀងបែបបុរាណ ដោយបានបញ្ចូលនូវឧបករណ៍ភ្លេងបុរាណ និងគ្មានឧបករណ៍ទំនើប ដូចជា​បទចម្រៀង​​មុនៗនោះឡើយ។

    យ៉ាងណា ផលិតកម្មកម្សាន្តឌីជីថលឈានមុខគេនៅកម្ពុជាមួយនេះ សូមឧទ្ទិសស្នាដៃបទនេះជូនដល់បុព្វបុរសវីរៈសិល្បករជំនាន់ដើមដែលបានបង្កើត​​ឧបករណ៍តន្ត្រីដែល​មានសូរសៀងពីរោះរណ្តំដល់កូនចៅខ្មែរទាំងអស់ប្រើប្រាស់ដល់សម័យនេះ។

    សូមរីករាយកម្សាន្តទាំងអស់គ្នា ដើម្បីរួមគ្នាថែរក្សាឧបករណ៍ភ្លេងបុរាណខ្មែរយើងទាំងអស់គ្នា!

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង