កាលពីយប់ថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២០ជាថ្ងៃពិសេសមួយរបស់លោក តាំង ទី ដែលគេស្គាល់ថាជាប្រធានក្រុមហ៊ុនកម្ចាត់កណ្តៀរ បានចូលរោងការប្រកបដោយសុខសុភមង្គល មានសិល្បករច្រើនដួងចូលរួម។ ឆ្លើយតបនូវអនុស្សាវរីយ៍នៃ ថ្ងៃមង្គលសិរីលោក និងភរិយាបានរួម មតិគ្នាធ្វើរូបភាពមួយដើម្បីវប្បធម៌ ដែលអ្នកណាក៏សរសើរគំនិតច្នៃនេះ។

ក្រៅពីមានឈុតប្រពៃណីតាមបែបមង្គលការ គេបានឃើញនូវការច្នៃម៉ូដឈុតក្រមាខ្មែរ ដែលកូនកម្លោះក្រមុំ និងសាច់ញាតិមួយចំនួន គ្រងលើរាងកាយយ៉ាងទាក់ចិត្តអ្នកទស្សនា។ លើសពីនេះក៏ឃើញមានសិល្បករមួយចំនួន ក៏បានចូលរួមបំផុសចលនាលើកកម្ពស់ក្រម៉ាខ្មែរ ដែលមានតម្លៃប្រើប្រាស់ច្រើនបែប។ លោកតាំង ទី និងភរិយាបានគ្រងឈុតក្រមាខ្មែរនាពិធីជប់លៀងទទួលភ្ញៀវ៧០តុ។ ទាំងអស់នេះជាអនុស្សាវរីយ៍ដ៏ មានអត្ថន័យមិនអាចកាត់ថ្លៃបាន ក្នុងនាមកូនខ្មែរដើម្បីអត្តសញ្ញណខ្មែរ។

ភរិយាលោកតាំង ទី ឈ្មោះ នួន ធារ៉ា ជាបុគ្គលិកលក់ខុនដូ នាអគារ៤២ជាន់។ លោកទីចូលចិត្តសិល្បៈ ហើយបងប្អូនក្នុងសង្គមសិល្បៈចូលចិត្តរាប់អានលោក ដោយសាររមែងរំលេចសកម្មភាពសម្បុរសធម៌ ជួយសិល្បករមានបញ្ហាតាមធនធាន។ ដូចនេះហើយទើបលោកលេចធ្លោម្នាក់ដែរ ក្នុងចង្កោមសិល្បៈ៕



