រឿង​​ថ្មី​​រន្ធត់​​«អ្នក​ស្នង​អគារ​»ស្នាដៃ​ពិសេស​តារា២​ប្រទេស​ចូល​រួម​សម្តែង​

  • ភាពយន្តខ្មែរខ្នាតធំមួយរឿងទៀតហើយ ដែលរំពឹងទទួលបានការគាំទ្រពីទស្សនិកជន ។ វណ្ណ​កម្មថ្មី​នេះ​មាន​ការ​ចូល​រួម​សម្តែង​២ប្រទេស​រវាង តារាភាពយន្តខ្មែរនិងតារាជប៉ុន មកសហការសាងស្នាដៃរឿង«អ្នកស្នងអគារ»។ ទាំង​ផលិតករ​និងតារា​ចូលរួម​ក្រុងពលីកាលពីព្រឹកថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២០ ម្នាក់ៗដាក់ក្តីរំពឹងខ្ពស់ទាក់ទាញទស្សនិកជន ក្រោយ​ស្នាដៃ​កសាង​និងផ​លិ​ត​រួច​រាល់​។

    រឿង«អ្នកស្នងអគារ» មានអ្នកដឹកនាំរឿង២សហផលិតរឿងនេះ មានលោក នេត ឥន្ទនរាសុទ្ឋីដេ្ឋព ជាសហនិពន្ឋដឹកនាំ ជា​មួយ​អ្នក​នាង ជា សុខយូ។ សហការផលិតដោយ ផលិតកម្មកងចក្រភីកឈ័រ និងក្រុមហ៊ុនវេស្ទិចមីឌាលីមីតធីត។ តារាសម្តែង មាន​លោក​ យូសុីហុីកូ ហូ សូដា អ្នកនាងថន ថាណែត ស្វែង សុជាតា លោករស់ មុនី្ន និងកុមារីម៉ានីកា។

    លោក​ នេត ឥន្ទនរាសុទ្ធីដេ្ឋព ជាសហនិពន្ឋដឹកនាំ បានអះអាងថា រឿងនេះជាការសម្រិតសម្រាំងយកភាពជាគុណភាព អោយ​បាន​ល្អ ។ ម្ល៉ោះហើយទើបយើងមិនទាន់ចង់ពន្លឿនការងារលឿនពេកនោះទេ ចង់ទុកពេលអោយយូរ ដើម្បីរ​ច​នា​ស្នាដៃ​មួយ​នេះ​ បានប្រសើរឡើង។ កន្លងមកលោកធ្លាប់តែផលិតរឿងខ្នាតខ្លី ចម្រៀងឬរឿងបែបអប់រំ តែនេះ​ជា​ការ​ចូល​ខ្លួន​លើកទី១​ដោយ​សន្យាថាខំ ប្រឹងបញ្ចេញការងារអោយបានល្អជាមួយខាងជប៉ុន។

    អ្នកនាង ជា សុខយូ ជាសហនិពន្ធ និងជាសហដឹកនាំរឿង បានបញ្ជាក់ដែរថា ពួកយើងជាក្រុមការងារ មានការ​ជឿទុក​ចិត្តគ្នា​ព្រោះម្នាក់ៗ​ មានវិជ្ជាជីវៈល្អ លើស្នាដៃរៀងៗខ្លួន។

    អ្នកស្រី ជា សុខ យូ សហនិពន្ធ និង សហដឹកនាំរឿង។ អ្នកនាងថាក្រោមការសហការផលិតដោយ ផលិតកម្មកងចក្រភីកឈ័រ និងក្រុមហ៊ុនវេស្ទេចមីឌាលីមីតធីត យើង ជឿជាក់ថាធ្វើទៅអាចទាក់ទាញអ្នកមើលបាន។ ជាពិសេស​យើងបាន​រួមសាងស្នាដៃ​ជាមួយ​ជប៉ុនរិតតែពិសេសថែមទៀត។ អ្នកនាង ថា ណែត តារាឯករឿងនេះបានអោយដឹងថា ការសម្តែង​រឿងនេះ​តម្រូវ​​អោយ​នាង​និយាយជាភាសាជប៉ុន ព្រោះតួឯកប្រុសជាជនជាតិជប៉ុន ។ ដូចនេះនាងត្រូវខិតខំនិយាយអោយដូច ដែល​ជាការ​ព្យា​យាម​ធ្វើអោយល្អបំផុតមួយ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង