វ៉ាន់ ដាណេ​ ប្រឹង​ជាមួយ​សិល្បៈ​ទាល់​តែ​មាន​ឱកាស​ល្អ​

  • មិន​ខុសពីតារាផ្សេងៗទៀត លោកវ៉ាន់ ដាណេតស៊ូពុះពារ ច្រើន​ទំរាំ​ក្លាយ​ជាតារាមហាជនស្គាល់។ យ៉ាងណាក៏ដោយ ពេល​នេះ​លោកវ៉ាន់ ដាណាក៏ទទួលបានការងារ ក្នុងសិល្បៈប្រសើរខ្លះ ក្រោយ​​ពេលចូល​មកប្រឡង​ចម្រៀង​លំដាប់​ពិភព​លោក​មួយ។ ទំរាំ​មានឱកាសល្អពេលនេះ លោក​ក៏ស្គាល់​រសជាតិ​លំបាក​ជាច្រើន​ក្នុងវិថីនេះ។
    វ៉ាន់ ដាណាបានបោះជំហាន ក្នុងសិល្បៈតាមការប្រឡងចម្រៀងមួយ របស់ទូរទស្សន៏ធំមួយ។ បើទោះជាលោកមិន បាន​ឆ្លង​ដល់​វគ្គសំខាន់ៗ ក៏មើលឃើញថាទទួលឱកាសសាងស្នាដៃ មួយចំនួនលើអាជីពដែលស្រឡាញ់។ មានសំឡេងល្អ លោក​ទទួល​​បានការងារច្រៀង តាមកម្មវិធីជាបន្តបន្ទាប់។ ជាពិសេសក៏មានឱកាសច្រៀងប្រចាំហាងធំៗនាពេលរាត្រី។ ម្ល៉ោះ​ហើយ​ទាំង​អស់នេះ ជាអ្វីដែលដាណា មានសេចក្តីសង្ឃឹម ពេលការងារសិល្បៈល្អ ហើយអាចស្វែកថវិកា ប្រចាំថ្ងៃជួយ​ជីវភាព​គ្រួសារ​ទៀត។


    ក្រៅពីនេះ ដាណេបានផលិតបទចម្រៀងមួយចំនួនយកទៅ បង្ហោះនៅលើបណ្តាញសង្គម ដើម្បីពង្រីកកេរ្តី៍ឈ្មោះ។ បទ​ទាំង​អស់​នោះ ក៏មានការពេញនិយមនៅក្នុងស្រទាប់យុវវ័យ ច្រើនផងដែរ។ អ្នកស្គាល់លោក នឹងរំពឹងថា អនាគត​ពិតជា​មាន​ឱកាស​ត្រដែត​ជាងនេះនៅលើអាជីពសិល្បៈ។

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង