កូកូ រៀបការរួចអ្នកសិល្បៈមិនចង់អោយឈប់គ្រារើបឡើងវិញ

  • វិលមកកាន់ការសម្ដែងជាថ្មីក្នុងរឿង “ទឹកភ្នែកមួយលានដំណក់” អ្នកនាង កូកូ ដែលជាអតីតតារាចម្រៀង ក្នុងក្រុមហាយ ក្លាស់​របស់​ក្លាស៊ិក បានរៀបការហើយ កាលពីថ្ងៃទី១៨ កុម្ភ: នៅរាជធានីភ្នំពេញ។ មង្គលការរបស់នាង គេឃើញ​មាន​វត្តមាន​តារា​បង្ហាញ​​ខ្លួន​កុះករ ដោយម្នាក់ៗសុទ្ធតែរាំរែកយ៉ាងសប្បាយ រហូតដល់ចប់កម្មវិធី ខណ:ដែលលោក រុន ណាកូ តួ​ប្រុស​ដែល​បាន​សម្ដែង​ជា​មួយ​អ្នកនាង ក៏ទទូចកុំឲ្យអ្នកនាង​បោះបង់សិល្ប:។


    ជាមួយនឹងពិធីមង្គលការនោះ លោក រុន ណាកូ ដែលជាតួឯកប្រុសដៃគូ អ្នកនាងកូកូ ក្នុងរឿង “ទឹកភ្នែកមួយលានដំណក់” បាន​បង្ហាញពីអារម្មណ៍ថា លោកពិតជាសប្បាយចិត្តមែនទែន ដែលតួឯកស្រីក្នុងរឿង ដែលលោកសម្ដែងជាមួយ បានចូលរោងការ ហើយ​បានរកឃើញសុភមង្គលនៅក្នុងជីវិត។ លោកថា អ្នកនាងគឺជាតារាដែលរួសរាយ និងមានទេពកោសល្យ ហើយ​លោក​ពិតជា​មានអារម្មណ៍សោកស្ដាយ ប្រសិនបើអ្នកនាងកូកូ បោះបង់សិល្ប: ក្រោយពេលរៀបការ។ លោកថា មង្គលការរបស់នាង ក៏មិនខុសពីចំណងដៃមួយ បន្ទាប់ពីភាពយន្តដែលលោក និងអ្នកនាងសម្ដែងរួមគ្នា ត្រៀមនឹងដាក់បញ្ចាំង នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​ជាតិ ដែលជាដំណឹងដ៏ល្អនោះផងដែរ។ លោកថា កូកូ គួរតែបន្តអាជីពសិល្ប: កុំឲ្យបាត់មុខដូចមុន ស្រប​ពេល​ដែល​ការ​បង្ហាញ​ខ្លួន របស់នាងក្នុងរឿង “ទឹកភ្នែកមួយលានដំណក់” ទទួលបានការចាប់អារម្មណ៍តាំងពីមិនទាន់ចាក់ផ្សាយបែបនេះ។

    លោក ហួរ សុផល ម្ចាស់ផលិតកម្មក្លាសស៊ិក និងជាបងជីដូនមួយរបស់អ្នកនាង កូកូ និយាយថា កូកូ​គឺមិនខុស​ពីប្អូនស្រី​បង្កើត​របស់​លោកនោះទេ ទើបលោកដើរតួជាមេបា និងអញ្ជើញអ្នកសិល្ប:ឲ្យចូលរួមកុះករ។ លោកថា ក្រោយរៀបមង្គលការកូកូ នឹងអាចបន្តការសម្ដែង ឬ ចម្រៀងតាមភាពជាក់ស្ដែង ប៉ុន្តែបើឲ្យប្រាកដមួយរយភាគរយ គឺនៅមិនទាន់ទេ។

    ដោយឡែកសម្រាប់សិល្បករ ដែលលោកអញ្ជើញឲ្យចូលរួម នៅក្នុងថ្ងៃនោះ លោកអញ្ជើញចោះៗប៉ុណ្ណោះ ដោយសារតែខ្លាច រំ​ខាន​តារាច្រើន ហើយលោកក៏មានអារម្មណ៍សប្បាយរីករាយផងដែរ ដែលតារាភាគច្រើនដែលលោកអញ្ជើញ ជាពិសេស គឺតា​រា​ដែលផលិតកម្មក្លាស៊ីកធ្លាប់ជ្រោមជ្រែង បានបង្ហាញខ្លួនស្ទើរមិនបាត់ម្នាក់៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង