តារាចម្រៀង រិន ឆាន្នី ជាអតីតបេក្ខជន ដែលធ្វើអោយមានភាពលេចធ្លោមួយរូប ក្រោយបានប្រឡងកម្មវិធី X Factor Cambodia រដូវកាលទី១។ បើទោះមិនបានលើកពាន តែអតីតបេក្ខជនរូបនេះ បានសម្រេចនូវបំណងសិល្បៈមួយកម្រិតទៀត អាចបំបែកទីផ្សារសិល្បៈប្រសើរជាងមុន។

រិន ឆានី្ន បន្ទាប់ពីអាចធ្វើអោយ គេចាប់អារម្មណ៏មក ទទួលបានទីផ្សារការងារគួរសមតាមរយៈការច្រៀងនៅតាមកញ្ចក់ទូរទស្សន៏ ការបង្ហាញលើវេទិកាខាងក្រៅនានាច្រើនលើកគួរកត់សម្គាល់។ ទាំងនេះជាកម្លាំងចិត្តមួយដែលអាច ធ្វើអោយ ឆាន្នី មានក្តីរំពឹងអាចប្រឡូកលើវិថីសិល្បៈ ដែលទើបបោះជំហ៊ាន។

រិន ឆាន្នី តបថា បើទោះជាមិនបានធ្វើតួឯកក្លាយជាម្ចាស់ពាន តែលោកអាចមានបទពិសោធន៏ក្នុងការច្រៀង និងរបៀបប្រឡង។ ជាធម្មតាប្រឡងមានធ្លាក់ មានជាប់ទៅតាមទេពកោសល្យ សមត្ថភាពដែលយើងមាន។ ពេលនេះលោក ចាប់ផ្តើមមមាញឹក តាមការទាក់ទងរបស់ម្ចាស់កម្មវិធីនានា ដើម្បីបង្ហាញស្នាដៃការងារ។លោកក៏អរគុណដល់បណ្តា អ្នកជ្រោញជ្រែងនានាផ្តល់កន្លែងសិល្បៈបានសាងសមត្ថភាពទុកក្នុងសិល្បៈ។ លោកនឹងព្យាយាមបន្តទៀត ដើម្បីអោយសិល្បៈកាន់តែប្រសើរឡើងជាងនេះតទៅទៀត។


