អ្នក​ផាត់មុខ​ Miss ​​Universe ​Cambodia​ ៣​ជំនាន់​​ លោក​ ម៉ែន ​​សុផានិត​ ចង់​បង្កើត​សាលាបណ្តុះ​បណ្តាល​ជំនាញ​ផាត់មុខ​នៅថ្ងៃអនាគត

  • លោកអ្នកប្រហែលជាធ្លាប់ឃើញ និងសរសើរពីភាពស្រស់ស្អាតរបស់ Miss Universe Cambodia សំណាង អេលីណា ដែល​គ្រប់គ្នា​និយាយថាស្អាតស្ទើរគ្រប់ជ្រុង ជាពិសេសតារាស្រីនិងតារាបង្ហាញម៉ូដជាច្រើននាក់ផ្សេងទៀត។ ភាពស្រស់​ស្អាតទាំ​ង​នេះ​​ជាការរំលេចចេញពីជាងផាត់មុខវ័យក្មេងម្នាក់ គឺលោក ម៉ែន សុផានិត ដែលមានជំនាញផាត់មុខ តុបតែលម្អ យ៉ាងស្ទាត់​​ជំនាញ​ជាមួយ​បទ​ពិសោធន៍យូរ​ឆ្នាំ​មកហើយ។
    មាន​ស្រុក​កំណើត​នៅ​ខណ្ឌ​ព្រែកព្នៅ រាជធានីភ្នំពេញ ដោយមាន​និស្ស័យខាង​ជំនាញ ផាត់មុខ ធ្វើម៉ូដសក់តាំងពីនៅវ័យ កុមារ​ភាព​ លោក ម៉ែន សុផានិត បានសម្រេចបំណងប្រាថ្នា ហើយកំពុងតែទទួល​បាននូវ​ភាព​ប្រសើរក្រោមការសរសើរពីអ្នកគាំទ្រ។
    លោក សុផានិត ថ្លែងថា លោកធ្លាប់ឆ្លងកាត់ជំនាញរៀនផាត់មុខនេះជាច្រើនឆ្នាំ ដោយខិតខំដកបទពិសោធន៏ ពីគេ​យក​មក​នឹក​ច្នៃ​តាម​គំនិតផ្ទាល់​ខ្លួន។ លោកធ្លាប់ចូលរួមផាត់មុខ ដល់បណ្តាកម្មវិធីបវរកញ្ញាជាច្រើន និងផាត់មុខដល់តារាក៏ច្រើន។ពិសេស​បវរ​កញ្ញាសំណាង អេលីណា ពោលផាត់មុខបាន៣ជំនាន់មកហើយ ផ្នែកបវរកញ្ញាលំដាប់ៗ និងកម្មវិធីធំៗផងដែរ។
    លោក បន្តថា មុខរបរអាជីពនេះ មិនមានអ្នកណាដិះដៀលនោះទេ មានតែពាក្យសរសើរហើយអោយស៊ូបន្តទៀត។ បំណង​របស់​លោក ចង់បង្កើតសាលាបណ្តុះបណ្តាលជំនាញផាត់មុខ អោយថ្កុំថ្កើនផ្ទេរ ដល់អ្នកជំនាន់ក្រោយ។ រីឯរាល់​ថ្ងៃនេះ​លោក​ផាត់​មុខធ្វើសក់ ចល័តមិនទាន់មានហាងផ្ទាល់ខ្លួន ដោយកំពុងស្វែងរកទីតាំង។ភាគច្រើនភ្ញៀវ​ដែលត្រូវ​ការ​ទាក់ទង​តាម​ហ្វេសបុក​ឬតាមលេខទូរស័ព្ទ ​០៩៦​ ៩២៩៣ ៩៣១ ។​
    រូបភាពតារាស្រី និងតារាបង្ហាញម៉ូដ ខាងក្រោមនេះ ជាស្នាដៃផាត់មុខដោយលោក ម៉ែន សុផានិត ៖
    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង