កំពង់ឆ្នាំង ៖ សាន សាកល ជាប្រធានក្រុមនិងខ្សែបម្រើប្រយុទ្ធដ៏ឆ្នើម១រូប របស់ក្រុងកំពង់ឆ្នាំង បានរងរបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេង ក្នុងពេលប្រកួតជាមួយក្រុមបាល់ទាត់យុវជមកពីស្រុកបរិបូណ៌ ក្នុងវគ្គជ្រុះ កាលពីរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅទីលានខាងមុខសាលាខេត្តកំពង់ឆ្នាំង។
កីឡាករពាក់អាវលេខ៨ សាន សាកល បានរងរបួសនៅក្នុងតង់ទី ដោយការប៉ះទង្គិចគ្នា និងបានដួលនៅលើទីលាន ហើយត្រូវបានគ្រូពេទ្យដឹកតាមរថយន្តសង្គ្រោះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ។
សាន សាកល បានរងរបួស នៅនាទី ទី៩ ប៉ុន្តែគេនៅបន្តលេងរហូតដល់នាទី ទី៣៥ព្រោះខ្លាចក្រុមចាញ់។
នៅលើផេកផ្លូវការ របស់វិទ្យាល័យព្រះបាទសុរាម្រឹត ក៏បានអំពាវនាវសុំឲ្យសប្បុរសជនជួយឧបត្ថម្ភ ដល់កីឡាកររូបនេះផងដែ ៕