ផ្ទះ​ចំ​នួន​២​ខ្នង​ ជា​អំ​ណោយ​របស់​កាក​​បាទ​ក្រ​ហម​កម្ពុជា​ បាន​ប្រ​គល់​ជូន​ដល់​ គ្រួ​សារ​ពិ​ការ​ គ​ ​ថ្លង់​ ក្រី​ក្រ ​ដែល​រង​គ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​

  • កំពង់ឆ្នាំង ៖ ផ្ទះចំនួនខ្នង នៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាអំណោយដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានប្រគល់ជូនដល់ គ្រួសារពិការក្រីក្រដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ក្រោយពីបានសាងសង់រួចរាល់ជាស្ថាពរ ។

    ពិធីប្រគល់ផ្ទះចំនួន២ខ្នងនេះ ធ្វើឡើង កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងឯកឧត្តម អម សុភា ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ។

     

    ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា គ្រួសារដែលទទួលបានផ្ទះនាពេលនេះ មានចំនួន២គ្រួសារ ជាគ្រួសារពិការគថ្លង់ ក្រីក្រ ដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះនៅស្រុកទឹកផុសកន្លងមក ហើយត្រូវបានអាជ្ញាធរខេត្ត សម្រេចរៀបចំផ្តល់ជូនទីតាំងថ្មី នៅលើដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិខ្សាច់ស ឃុំក្រាំងល្វា ស្រុកសាមគ្គីមាន
    ជ័យ ។ ជាមួយនេះកាកបាទក្រហកម្ពុជា ដែលជាមានហ្លួងម៉ែ នរោត្តម មុនីនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និង សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធាកាកបាទក្រហមកម្ពុជា បានសម្រេចធ្វើផ្ទះថ្មីជូនគ្រួសារក្រីក្រទាំងពីរគ្រួសារនេះផងដែរ ។ ជាមួយនេះដែរអាជ្ញាធរខេត្តកំពង់ឆ្នាំង បានផ្តល់អណ្តូងទឹកស្អាត ស្រះចិញ្ចឹមត្រី កន្លែងចិញ្ចឹមមាន់ និងពូជបន្លែផងដែរ សម្រាប់ជាចំណងដៃថ្មីដល់គ្រួសារក្រីក្រទាំងពីរគ្រួសារ ក្នុងពេលដែលបានមករស់នៅលើទីតាំងថ្មីនេះ ។

    មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ តំណាងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជាបាននាំមកនូវការសួរសុខទុក្ខពីសំណាក់ហ្លួងម៉ែ នរោត្តម មុនីនាថសីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែនឹករលឹក និង គិតគ្រប់ពេលវេលាចំពោះជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋពលរដ្ឋដែលជួបការលំបាក ។

    លោកជំទាវ ម៉ែន នារីសោភ័គ បានបញ្ជាក់ទៀតថា ចំពោះគ្រួសារដែលទទួលបានផ្ទះថ្មីនាពេលនេះ ត្រូវរស់នៅចេះសាមគ្គីគ្នា ដោយខិតខំស៊ូព្យាយាម កិច្ចការងារដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ តាមរយៈការចិញ្ចឹមមាន់ ចិញ្ចឹមត្រី ដាំបន្លែ និង ការងារបង្ករបង្កើនផល ដែលអាជ្ញាធរខេត្តបានផ្តល់ជូននាពេលនេះ សម្រាប់លើកកម្ពស់ជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង​ថែមទៀត ។ ជាមួយនេះត្រូវរស់នៅស្អាតជាប្រចាំ គឺហូបស្អាត ផឹកស្អាត និង រស់នៅស្អាត បន្តចូលរួមអនុវត្តវិធានការ ៣ការពារ និង ៣កុំ របសរាជរដ្ឋាភិបាល ឲ្យបានខ្ចប់ខ្ជួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង