តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ជ័យ សុវ៉ាតដែលកំពុងល្បីឈ្មោះក្នុងបទចម្រៀង«ស្រឡាញ់អូនដល់កាន់ឈើច្រត់» កំពុងមានវត្តមាននៅបរទេសអូស្ត្រាលី។ ដំណើរចាកចេញទៅកាន់ទឹកដីកុងគូរ៉ូនេះ ធ្វើឡើងមិនបានព្រៀងទុក ហើយលោកសប្បាយចិត្ត បានជុំបងប្អូនឆ្លង ដល់ការមកដល់ដែនសមុទ្រ។
ជ័យ សុវ៉ាត ពេលនេះទីផ្សារខ្លាំងតែម្តង បន្ទាប់ពីបទចម្រៀងល្បីៗត្រូវចិត្តយុវវ័យ ច្រើនបទផ្ទុះការគាំទ្រ ស្ទើរតែមិននឹកស្មាន។ អ្នកណាៗក៏ភ្ញាក់ផ្អើលពេលទៅដល់ទ្រនំសាន់ដេរសុវ៉ាត ស្រាប់តែបំប៉ោងទីផ្សារបាននដោយសារ ចម្រៀងដែលចេញមក មានការសរសើរច្រើន និងចាក់ចំបេះដូងប្រិយមិត្ត។ អុីចឹងហើយ តារារូបនេះ ក៏ជាតួឯកសំខាន់ម្នាក់ទៀត ប្រចាំផលិតកម្មសាន់ដេរ។
ជ័យ សុវ៉ាត អោយដឹង ពីមូលហេតុឆ្លងទៅដល់ដីអូស្ត្រាលីថា ការហោះហើរដល់ប្រទេសអូស្ត្រាលី ពេលនេះគ្រាន់តែជាដំណើរកម្សាន្តមួយរយៈ។ លោកត្រូវបានក្រុមគ្រួាររៀបចំដំណើរនេះ ព្រោះមានសាច់ញាតិម្នាក់ត្រូវទៅរៀននៅទីនោះ។ ឆ្លៀតពេលក៏ហោះមកជាមួយ ។ លោកនឹងត្រូវចេញទៅស្រុកខ្មែរថ្ងៃទី២២ កុម្ភៈ ឆ្នាំ២០២០ខាងមុខ។ លោកមកដល់អូស្ត្រាលីមិនដឹងថាអាចច្រៀងសម្តែងឬអត់នោះ ទេដោយសារលក្ខណៈកម្សាន្តហើយ ពេលត្រឡប់ទៅវិញមានការងារជាច្រើនកំពុងរង់ចាំបំពេញ តាមគម្រោងរៀបទុក ទើបមិនអាចចាំនៅបន្តទៀតកើតឡើយ។












