តារាសម្តែងចំណូលថ្មី លោកអុី ចិត្រា ដែល មួយរយៈកាលនេះឃើញថា បានសម្រុកថតខ្សែភាពយន្តភាគ អោយផលិតកម្មល្បីៗមួយចំនួន។ ការប្រែប្រួលនេះធ្វើអោយលោករីករាយ រហូតឱកាសល្អនៃថ្ងៃពិសេស បានសម្រេចរៀបចំពិធីខួបកំណើត យ៉ាងរីករាយ ក្រោមការចូលរួមពីសិល្បករមួយចំនួន។
លោកមឿន ចិត្រា ឬអុី ចិត្រា បានរៀបចំពិធីខួបកំណើតវ័យ២៤ឆ្នាំ ក្នុងបរិយាកាសរីករាយ ក្រោមពាក្យពេចន៍ជូនពរពីមិត្តជិតដិត និងឪពុកម្តាយ។ តារាប្រុសនិយមលេងសើច រូបនេះនិយាយថាការធ្វើខួបកំណើត ដើម្បីអោយមានហុងស៊ុយ ល្អក្នុងពេលដែល សិល្បៈឆ្នាំនេះហាក់ប្រែប្រួល មានការងារបន្តបន្ទាប់។ ដូចនេះក៏រៀបចំពិធីអោយប្រសើរ ដើម្បីសប្បាយរីករាយ។

យ៉ាងលោករំពឹងថា សិល្បៈនិងប្រសើរជាងនេះទៀត ហើយនិងព្យាយាម ពង្រឹងស្នាដៃការងារ អោយកាន់តែប្រសើរឡើងៗដើម្បីចំណូលចិត្ត។ លោកអរគុណដល់ផលិតករមួយចំនួនដែលបានផ្តល់ការងារជូន លោកបានសាងស្នាដៃក្នុងសិល្បៈ សមតាមការប៉ងកន្លងមក។













