សៀវ មុី​ ៖​សប្បាយ​ចិត្ត​ជាមួយសកម្មភាព​មនុស្សធម៌ ​ជាង​គិត​រឿង​គេ​ខំ​តាម​បំពាន​

  • រូបភាពស៊ិចស៊ីមួយប្លង់ នៅតែត្រូវបានគេយកមករំលេច ក្នុងបំណងវាយប្រហារលើតារាហ្វេសប៊ុក ដែលជាម្ចាស់ផេក Siv Mey Online Shop ថាបានយកម៉ោងផ្សាយលក់ផលិតផល បញ្ចេញភាពស្រើបស្រាល បើទោះជារូបភាពនោះ គឺជាប្លង់មួយក្នុង​ម៉ោង​Live ដែលមិនមែនជារឿងមិនសមហេតុផល។ មនុស្សជាច្រើនបានគិតថាជាការផ្ចាញ់ផ្ចាល បញ្ឆេះ​រូបភាព​មួយ​ប្លង់​នោះ ដើម្បី​អោយ​​មាន​ការ​រិះ​គន់​​រូបអ្នកនាង។

    បន្ទាប់ពីបណ្តាញសារព័ត៌មានចាប់អារម្មណ៍ច្រើនឡើងពីរឿងរ៉ាវឯកជន និង សកម្មភាពសប្បុរសធម៌ តារាហ្វេសប៊ុក អ្នកនាង សៀវម៉ី ស្រាប់តែត្រូវបានគេលើកយកចំណុចអវិជ្ជមានយកមកវាយប្រហារក្នុងបំណងបំបាក់មុខមាត់របស់អ្នកនាង។ យ៉ាង​ណា​មិញ បន្ទាប់ពីការរិះគន់មិនទាន់បានប៉ុន្មានផង គេឃើញហ្វេនៗរបស់តារារូបនេះ ចេញមុខការពារភ្លាម ដោយបានទាំង​លើក​យក​សកម្មភាពសប្បុរសធម៌របស់អ្នកនាងជាច្រើនយកមករំលេច និងថាអ្វីដែល​គេ​រិះគន់​គឺជា​រឿង​កើត​ចេញ​ពី​ទំនាស់​មុខ​ជំនួញ​ ក្រោយ​ពេលអ្នកនាង និង ម្ចាស់អនឡាញមួយប៉ះទង្គិចគ្នា។

    អ្នកតាមដានវីដេអូ Live របស់អ្នកនាង នៅតែសម្ដែងការហួសចិត្ត ក្នុងពេលដែលមានអ្នកលើកយកមករូបភាពស៊ិចស៊ីមួយប្លង់ ក្នុងពេលដែលអ្នកនាង កំពុង Live លក់ឡេ ហើយយកឡេមកលាបនឹងជើង ហើយ Crop តែចំណុចស៊ិចស៊ីពីវីដេអូ Live មក​រិះគន់។​  ជាមួយគ្នានោះគេឃើញមាន​អ្នកគាំទ្រជាច្រើន​បាន​ចូល​ផ្ដល់​កម្លាំង​ចិត្ត ខណៈ​ដែល​លើហ្វេស​ប៊ុក ក៏​មាន​ការ​បង្ហោះ​ពីអំពើ​ល្អរបស់អ្នកនាងកន្លងមកផងដែរ។

    ទន្ទឹមគ្នានេះ​​ហ្វេសប៊ុករបស់មួយដែលគេស្គាល់ថា ជាព្រះចៅអធិការវត្តមួយ បានទាំង​រំលេច​រូបថតជាង៧០សន្លឹក និង​សកម្ម​ភាព​​​​សប្បុរសធម៌​របស់​អ្នកនាង ដើម្បីបង្ហាញអោយដឹងថាអ្នកនាង គឺជាមនុស្សល្អនិងធ្វើអំពើល្អចេញពីចិត្ត៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង