មាន សូនីតា និង សុខ​ សោម៉ាវត្តី​ ដាក់​វេន​គ្នា​ពញ្ញាក់​អ្នក​គាំទ្រ​ដល់​ផ្ទះ ស្ទើរ​បាក់​ចង្កេះ

Guinness បាន​រៀប​គម្រោង​មួយ​ ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​រំភើប​​ចង់​បាក់​ចង្កេះ នឹក​ស្មាន​មិន​ដល់​បាន​កំពូល​តារា​ស្រី ​មាន សូនីតា និង​សុខ​ សោម៉ាវត្តី​ មកពញ្ញាក់​អារម្មណ៍ដល់​ផ្ទះ។

ការ​ពញ្ញាក់​អារម្មណ៍​នោះ​បាន​ប្រែក្លាយ​ជា Night Party ដ៏​អស្ចារ្យ​រួម​ជា​មួយ​ សំណើច​សើច​ក្អាកក្អាយ​ សប្បាយ​ចិត្ត​ ព្រោះ​នោះ​គឺជា​ការ​នាំ​យក​រង្វាន់​មក​ជូន​ដល់​អ្នក​ឈ្នះ​ ពី​កម្មវិធី​ Comment យក​រង្វាន់​ពី​ Guinness។

ក្រៅ​ពី​ទទួល​បាន​រង្វាន់​ហើយ អ្នក​ឈ្នះ​ទាំង​អស់​ក៏​មាន​ឱកាស​បាន​ញ៉ាំ​អាហារ​រួម​តុ​ជា​មួយ​ស្រី​ស្អាត​ទាំង​ពីរ​ផង​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ច្រណែន​នោះ​ គឺ​ពួក​គេ​បាន​លេង​ល្បែង​កម្សាន្ត​យ៉ាង​ស្និត​ស្នាល​​ជា​មួយ​គ្នា​ផង​ដែរ។

ដើម្បី​បាន​ឈ្នះ​រង្វាន់​គ្រាន់​តែ​ចូល​ Comment នៅ​ក្នុង​ហ្វេសបុកផេក​របស់ Guinness បន្ទាប់​មក​ក​ក្រុម​ការងារ និង​រើស​យក​អ្នក​ឈ្នះ។

ចង់​ដឹង​ថាសកម្មភាព​នោះសប្បាយយ៉ាងណា? សូមទស្សនា​វីដេអូខាងក្រោម ៖

ដក​ស្រង់ពី​វិបសាយ​សប្បាយ www.news.sabay.com.kh

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង