ចែរ៉ូហ្សា​ លក់​សព្វបែប​យ៉ាង​ព្រោះ​ឱកាស​ហុច​អោយ​ មិន​ពឹង​សិល្បៈ​មួយ​មុខនោះ​ទេ

  • នៅលើបណ្តាញសង្គមរបស់ លោក គន់ រៀមរតនៈ ហៅចែរ៉ូហ្សា បានអោយឃើញថា លោកមានការព្យាយាមយ៉ាងខ្លាំងលើការ​បង្ហាញ​មុខរបរថ្មីៗលើប្រព័ន្ឋអនឡាញ។ នេះជាការខិតខំប្រឹងប្រែងបើទោះជាមានការនឿយហត់ លំបាក​ទូទាត់​លុយ​កាក់​បែប​ណា​ ព្រោះសិល្បៈមិនអាចទប់ឈ្នះបើសិនជាមិនប្រឹងថែម។

    លោក គន់ រៀមរតនៈឃើញថានៅតែទទួលបានការងារសម្តែង ជាបន្តបន្ទាប់ បើទោះជាលោកដឹងថាសិល្បៈ ហត់​នឿយ​ហើយ​បោះ​ជំហានយូរក៏ដោយ។ យ៉ាងណាលោកចាប់ផ្តើមមានក្រេឌីតច្រើនជាងមុន ដោយ​សារ​មានផ​លិត​កម្ម​ធំៗ​ទាក់ទង​មើល​ឃើញ​​ពីសមត្ថភាព កក់លោកថតសម្តែងជាបន្តបន្ទាប់។ ក្នុងនោះមានផលិតកម្មអិលឌី ផលិតកម្មថោន ព្រមទាំង​ផលិតកម្មមួយ​ចំនួនទៀត។

    ក្រៅពីសិល្បៈលោករមែងរំលេចការងារលក់ឥវ៉ាន់តាមអនឡាញ ដូចជាសាប៊ូកក់សក់ ទឹកអប់មកពីប្រទេសបារាំងសុទ្ឋល្អ ព្រម​ទាំង​ថ្មីៗនេះលោកធ្វើអោយគេចាប់អារម្មណ៏ ឃើញលក់ហួលផាមួង សាច់​ស្អាត​ៗ​ដែល​លោក​ទទួល​លក់​បន្តជាមួយ​អ្នក​ស្គាល់​។ តាមរយៈរូបភាពបង្ហាញ នេះរំពឹងថាអ្នកស្គាល់និងអ្នករាប់អានតារាសម្តែងពូកែតស៊ូ និងចូលចិត្តចែកទានដល់អ្នកអត់ៗជួយ​ជាវចែរ៉ូហ្សា។ ពិសេសផាមួយហូលមើលទៅពិតជាស្រស់ស្អាតតម្លៃសមរម្យដូចគេឯង តាមការចរចារ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង