រឿង”លោកឪពុក”​របស់​ផលិតកម្មមហាហង្ស ឈ្នះ​ពាន​ថ្នាក់​អន្តរជាតិ​នៅម៉ាកាវ

  • ភាព​យន្ត​រឿង”លោកឪពុក” ដែល​ជាស្នាដៃ​បែបអប់រំ​ដ៏​ល្អ​មួយ​បាន​ឈ្នះ​ពាន​១ ក្នុង​ចំណោម​ពាន​ដែល​បាន​ប្រកាស នៅ​ក្នុង​ការ​ប្រកួត​ភាព​​យន្ត​អន្តរជាតិ​ អាស៊ី-ប៉ាស៊ីហ្វិក នៅ​ទីក្រុង​ម៉ាកាវ ប្រទេស​ចិន កាល​ពីថ្ងៃ​ទី៨ ខែមករា​ ឆ្នាំ​២០២០។ លោក​ អ៉ិន សុភិន​ ម្ចាស់​ផលិត​មហា​ហង្ស​ ត្រូវ​គេ​ឃើញ​ឡើង​ទទួល​ពាន​អន្តរជាតិ​មួយ​នេះ បើ​ទោះ​ជាពាន​នោះ មាន​ឈ្មោះ​ជាពាន​បុ​គ្គល​ក្នុងរឿង។

    លោក ​អ៉ិន សុភិន និយាយ​ថា លោក​ពិតជា​មាន​អារម្មណ៍​សប្បាយ​រីករាយ​យ៉ាងខ្លាំង ដែល​ភាព​យន្ត​រឿង​”លោកឪពុក”ទទួល​បាន​ពាន​មួយ​លើ​ឆាក​អ​ន្តរជាតិ នៅក្នុងព្រឹត្តិការណ៍​មហោស្រព​ភា​ព​យន្តលើក​ទី៥៩ អាស៊ី​ ប៉ា​ស៊ីហ្វិក នៅ​ទីក្រុង​ម៉ាកាវ ​ប្រទេស​ចិន។

    បើ​ទោះ​ជាពាន​ដែល​ទទួល​បាន​នោះ គឺបាន​ទៅលើ​តួឪពុក​ក្នុងរឿង​ឆ្នើម ដែល​មិន​សំដៅ​ដល់​ភាព​យន្តទាំងមូល​ ប៉ុន្តែ​ក៏ត្រូវ​បាន​លោក​ចាត់​ទុក​ថា ​គឺ​​ជា​មោទនភាព​ដ៏ធំក្នុង​នាមជា​ផលិតករខ្មែរ​ផងដែរ ដែល​យក​រឿងមក​ប្រកួត​លើឆាក​អន្តរជាតិ ហើយ​ទទួល​បាន​ពាន​មួយ ដើម្បី​អោយ​ពិភព​លោក​ដឹង​ថាខ្មែរ​ក៏មានឪកាស​លើ​ពានមួយ​ក្នុងចំណោម​ពាន​​សំខាន់ៗ​ នៅម​ហោ​ស្រព​ភាព​យន្តអន្តរជាតិ​។

    លោក​ថា លោក ​យស បូវណ្ណៈ​ អត់បាន​ដឹងថា​ខ្លួនត្រូវបា​នគណកម្មការ​ជម្រើស​អោយ​ជាប់ជា​តួរ​ង​ប្រុស​ ឬ តួ​ឪពុក​ឆ្មើម​បែប​នេះ​ទេ ប្រសិន​បើ​បាន​ដឹង​មុន គឺ​លោក ​ក៏ប្រហែល​មក​ចូល​រួម​ផ​ង​ដែរ។ លោក ​និង ​លោក​ យស ​បូវណ្ណៈ ​បាន​ឯកភាព​ហើយ​ថា​សម្រាប់​ពាន គឺ​លោក​នឹង​តម្កល់​ទុក​នៅ​ក្នុង​ក្រុមហ៊ុន​ ចំណែក​ប័ណ្ណសរសើរ​ គឺនឹង​ផ្ញើ​អោយ​លោក ​យស ​បូវណ្ណៈ ​នៅ​សហរដ្ឋ​អាមេរិក​។

    គួរប​ញ្ជាក់ផង​ដែរថា​ ការ​ប្រកួតភាព​យន្តនេះ​​ ត្រូវ​បាន​ធ្វើឡើង​ច្រើន​ថ្ងៃ​មក​ហើយ ​ដោយ​មាន​ប្រទេស​ជាង​១០ និង​ភាព​យន្តជាង​២០ នៅ​លើ​ពិភព​លោក​ចូល​រួម។ ​ព្រឹត្តិការណ៍​នេះ​ប្រទេស​កម្ពុជា គឺមាន​ចំនួន​២រឿង​ចូលប្រកួត​ ដោយ​រឿង”ព្រលឹង” ​ជាប់​ជា​រឿង Best Visual Effect ក្នុង​ចំណោម​ជម្រើស​ចុង​ក្រោយ និង​រឿង”​លោកឪពុក”​ ជាប់​ពាន​ផ្នែក​តួរង​ឆ្នើម៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង