មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងតែងតាំងអនុប្រធានមន្ទីរនិងប្រធានមន្ទីរពេទ្យខេត្ត

  • កំពង់ឆ្នាំង ៖ លោក​វេជ្ជ:បណ្ឌិត​ សូរិន្ទី ​រ៉ាវុឌ្ឍុី ​ដែល​ជា​ប្រធាន​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តកំពង់ឆ្នាំង ​ត្រូវបាន​តែងតាំង​ជា​អនុ​ប្រធាន​មន្ទី​សុខាភិបាលខេត្ត និង ​​លោកវេជ្ជ:បណ្ឌិត ទុំ សម្បត្តិ ​ដែល​ជា​អនុ​ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់​ឆ្នាំង​ត្រូវ​បាន​តែង​តាំង​ជាប្រធាន​មន្ទីរ​ពេទ្យ​បង្អែកខេត្ត​កំពង់​ឆ្នាំង​។

    ពិធី​ប្រកាស​តែង​តាំង​ចូល​កាន់​តំណែង​ថ្មីនេះ​ធ្វើ​ឡើង​ នៅ​រសៀល​ថ្ងៃ​ទី​ ១៧​ ខែ​មករា​ ឆ្នាំ២០​២០​ ក្រោម​អធិ​បតី​ភាព​ ឯកឧត្តម អម​ សុភា ​អភិ​បាល​រង​ខេត្តកំពង់​ឆ្នាំង​ ព្រម​ទាំង​មាន​ការអញ្ជើញ​ចូល​រួម​ពី​ប្រធាន​មន្ទីរ​សុខា​ភិបាល​ លោក​ ប្រាក់ ​វ៉ុន ​រួម​ទាំង​មន្ត្រី​រាជការ​ជា​ច្រើន​រូប​ ។

    ឯកឧត្តម​ អម ​សុភា ​បាន​ផ្តាំផ្ញើ​នាក់​ដឹកនាំ​ទើប​តែង​តាំង​ថ្មីត្រូ​វ​ខិត​ខំ​បំពេញ​ភារ​កិច្ចឲ្យ​បានល្អ និង​ ត្រូវ​សហ​ការ​សាម​គ្គី​ដើម្បី​បំរើ​សេវា​សុខា​ភិ​បាល​ជូន​ប្រជា​ពលរដ្ឋ បាន​ទាន់​ពេល​វេលា​ប្រកប​ដោយ​ គុណធម៌ ​សីលធម៌​ និង​ វិជ្ជាជីវ:៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង