រដ្ឋ​បាល​ខេត្ត​កំពង់​ឆ្នាំង​ ដាក់​ចេញ​នូវ​ទិស​ដៅ​ជា​ច្រើន​ ដើម្បី​ប្រសិទ្ធ​ភាព​ការ​ងារ​ នៅ​ឆ្នាំ​២០២៥​

  • កំពង់ឆ្នាំង ៖សន្និបាទបូកសរុបលទ្ធិផលការងារ ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការសម្រាប់អនុវត្តន៍បន្ត របស់រដ្ខបាលខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើពិធី​បិទនៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីបានដំណើរកាអស់យ:ពេល២ថ្ងៃ ដោយបានដាក់ចេញនូវទិសដៅជាច្រើន ដើម្បីប្រសិទ្ធភាពការងារ ។

    ពិធីបិទនេះប្រព្រឹត្តទៅ ក្រោមអអិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំ  ។

    ថ្លែងក្នុងនេះ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង សមត្ថកិច្ច និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខសន្តិភាពស្ថិរភាព នយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការដោះស្រាយក្តីកង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋានបានជាបន្តបន្ទាប់ ។

    ឯកឧត្តម បណ្ឌិតសភាចារ្យ បានណែនាំដល់មន្ត្រី និងកងកម្លាំងទាំងអស់ ត្រូវបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបានល្អ និង ការផ្តល់នូវសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យកាន់តែប្រសើរនៅគ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និង បំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពលួច ឆក់ ប្លន់ ក្រុមក្មេងទំនើង និងល្បែងស៊ីសង ខុសច្បាប់ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង