ព្រឹត្តិ​ការណ៍​ពិ​ព័រ​ណ៍​ម្ហូប​អាហារ​និង​បង្អែម​ខ្មែរ​ ខេត្ត​បាត់​ដំ​បង​ បាន​បើ​ក​ឱ្យ​ដំណើរ​ការ​ ក្រោម​ប្រធាន​បទ​ ទីក្រុង​បាត់​ដំបង​ ទីក្រុង​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​ចំពោះ​ម្ហូប​អាហារ​

  • បាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង ក្រោមកិច្ចសហការជាមួយមន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត និងសាលាក្រុងបាត់ដំបង បានចាប់ផ្តើមដាក់ឱ្យដំណើរការនៃព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារនិងបង្អែមខ្មែររបស់អ្នកស្រុកនៅខេត្តបាត់ដំបង ស្ថិតក្រោមប្រធានបទ ទីក្រុងបាត់ដំបង ទីក្រុង ដែលមានភាពច្នៃប្រឌិតចំពោះម្ហូបអាហារ បានធ្វើឡើងនៅមុខសារមន្ទីរប្រវត្តិសាស្រ្ដ អគារចាស់សាលាខេត្តបាត់ដំបង ។

    ពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការ បានធ្វើឡើងក្រោមវត្តមានចូលរួមពីលោក សុខ លូ អភិបាលខេត្ត លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំតាមមន្ទីរអង្គភាពនានាជុំវិញខេត្ត ពាណិជ្ជករ និងក្រុមអាជីវករ និងមេចុងភៅចំណានៗនៅតាមភោជនីយដ្ឋានអាហារដ្ឋាន សណ្ឋាគារជាច្រើនទៀត ក៏មានវត្តមាននៅក្នុងពិធីនោះដែរ ។

    សូមបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារខ្មែរនេះឡើង ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ២០២២-២០២៣ ចាប់ថ្ងៃទី៣០-៣១ ខែធ្នូឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូន​សាធារណៈ​ជនបានកម្សាន្តសប្បាយ ក្រោមម្លប់នៃសន្តិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង