ជបសង្ស័យ២នាក់ បានយកកាំភ្លើងបាញ់សត្វទំនើប ទៅបាញ់សត្វលេងនៅកណ្តាលក្រុងភ្នំពេញ បណ្តាលឲ្យត្រូវចំក្មេងប្រុសជំទង់ម្នាក់ស្លាប់ ។ ហេតុការណ៍នេះកើតឡើងនៅវេលាល្ងាចថ្ងៃទី៦ ខែមិនា ឆ្នាំ២០២១ នៅក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា កុមារារងគ្រោះឈ្មោះសារឿន ប៊ុនថា អាយុ១៤ឆ្នាំ ជាសិស្សរស់នៅមណ្ឌលអង្គការសង្គ្រោះជនអស់ សង្ឃឹម រៀនថ្នាក់ទី៨ នៃអនុវិទ្យាល័យបែកចាន ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ជនសង្ស័យទាំង២នាក់នោះ ម្នាក់ជាមន្ត្រីយោធា និងម្នាក់ទៀតជាតៃកុងឡាន ត្រូវឃាត់ខ្លួននិងកំពុងសាកសួរ យកចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលា ការចាត់ការបន្តតាមនិតិវិធីច្បាប់៕
