បុរស​ម្នាក់​ចុះ​បូម​ខ្សាច់​ក្នុង​រ​ណ្តៅ​បណ្តាល​ឲ្យ​បាក់​ដី​សង្កត់​ស្លាប់​ នៅ​ស្រុក​កំពង់​លែង​

  • កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ក្នុងខណ:ពេលដែលបុរសរូបនេះចុះបូមខ្សាច់ នៅក្នុងរណ្តៅ បណ្តាលឲ្យបាក់ដីសង្កត់ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៣ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

    ជនរងគ្រោះឈ្មោះមុត គន្ធា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រណ្តៅខ្សាច់នេះមានទីតាំង នៅក្នុងភូមិល្វា ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ ឆ្នាំង ។ អាជីវកម្មបូមខ្សាច់នេះចូលហ៊ុនគ្នាចំនួន៣នាក់៖ ១/ឈ្មោះមុត កុសល ភេទប្រុស អាយុ៣៥ឆ្នាំ ២/ឈ្មោះមុត គន្ធា ភេទប្រុស អាយុ៤០ឆ្នាំ ( ស្លាប់ ) ។ ទាំង២នាក់នេះមានទីលំនៅក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ។ និង៣/ឈ្មោះសឹម សេង ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិច្រេស ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះមុត គន្ធាបានចុះទៅក្នុងរណ្តៅពេលកំពុងបូមខ្សាច់ ស្រាប់តែដីខាងលើបានរលុះបាក់សង្កត់តែម្តង ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង