រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌​មាន ​៖ ស​ម្តេច​តេ​ជោ​ ហ៊ុន​ ​សែន​ បាន​បញ្ជាក់​​ថា​ រឿង​បញ្ហា​ជំងឺ​កូវីត​១៩​ មាន​​តែ​ក្រ​សួង​សុខា​ភិបាល​មួយ​ប៉ុណ្ណោះ​ជា​អ្នក​ឆ្លើយ​ និង​ ផ្តល់​គ្រប់​ព័ត៌​មាន​ ដែល​កើត​មាន​ឡើង​ “

  • ថ្លែងក្នុងឱកាសអបអរសាទរ ខួប ១០ឆ្នាំ នៃដំណើរការផ្សាយ វិទ្យុ FM ជាតិនគរភ្នំ ១០៣ MHz និង ៤ឆ្នាំ ទូរទស្សន៍ជាតិ នៃមន្ទីរព័ត៌មាន​​ខេត្តសៀមរាប ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានរម្លឹកនូវប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា រឿងបញ្ហាជំងឺកូវីត១៩ មានតែក្រសួងសុខាភិបាល មួយប៉ុណ្ណោះជាឆ្លើយ និង ផ្តល់គ្រប់ព័ត៌មាន ដែលកើតមានឡើង ។

    ឯកឧត្តម រដ្ឋមន្ត្រីបានលើកឡើងនូវកិច្ចប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការ​ប្រ​យុទ្ធប្រឆាំងជំងឺកូវីត១៩ បានលទ្ធផលល្អ ហើយបណ្តា ប្រទេសលើពិភពលោក បានរៀនសូត្រតាម អ្វីដែលសំខាន់ក្នុងកិច្ចការងារនេះ គឺ​​បាន​រៀបចំ ក្រុមអ្នកនាំពាក្យនាំមុខមួយ មានសមត្ថភាពគ្រប់គ្រាន់ ធ្វើការងារ ២៤ ម៉ោង ក្នុងការឆ្លើយតប និងផ្តល់នូវព័ត៌មានពិតប្រាដ ជូនដល់សាធារណជន។


    ឯកឧត្តម រដ្ឋមន្រ្តី បានលើកឡើងពី បដិវត្តន៏ បួន ចុច សូន្យ គឺហៅថា បញ្ញាញ្ញាណ សិប្បនិមិត្ត ដែលជាសម័យ ព័ត៌មាន ច្រើន និងមាន​ភាពស្មុគស្មាញណាស់ ដោយមិនអាចធ្វេី ម្នាក់ឯងបាននោះទេ ។ ដូច្នេះ គ្រប់មន្ទីរព័ត៌មាន គ្រប់ខេត្ត ក្រុង ត្រូវមានការជួបប្រជុំគ្នារៀងរាល់ថ្ងៃ ដេីម្បីក្តាប់បាន នូវរាល់ ព័ត៌មាន ដែលកេីតមានឡេីងក្នុងខេត្ត របស់ខ្លួន ហើយមន្ទីរត្រូវគិតថា ត្រូវឆ្លើយតប ដោយ ខ្លួនឯង ឬទាក់ទង​ទៅ​មន្ទីរ​ជំនាញ ឬទៅអភិបាលខេត្ត? ដេីម្បីឆ្លេីយតប និងដោះ ស្រាយ បានទាន់ពេលវេលា។ ដូច្នេះដេីម្បីអោយ​​ការងារ​របស់​​មន្ទីរព័ត៌មាន​​ទទួល​បាន ជោគជ័យ គឺ ការងារបង្រួបបង្រួមសាមគ្គីភាពផ្ទៃក្នុងគ្នាអោយបានល្អ មានយុត្តិធម៏ ក្នុងការងារជួប និយាយគ្នាជាបង ជាប្អូន ហេីយក៏​ត្រូវមាន​ទំនាក់ទំនងល្អជាមួយគ្រប់មន្ទីរជុំវិញ ខេត្ត បណ្តា មន្ទីរព័ត៌មាន ពិសេសអភិបាលខេត្ត ពេលនោះរាល់គ្រប់កិច្ចការងារនឹងបាន ដំណេីរទៅ ដោយរលូន និង មានលទ្ធផលល្អ ។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង