មន្រ្តីការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគិរី នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ បានប្រគល់កូនខ្លាត្រី ចំនួន២ក្បាល ជូនលោកនី ម៉ារ៉ែន តំណាងអង្គការជីវិតសត្វស្លាបអន្តរជាតិ (Birdlife international) ប្រចាំនៅខេត្តរតនគិរីដើម្បីយកទៅជួយសង្គ្រោះ ស្តារនីតិសម្បទា និង លែងចូលព្រៃធម្មជាតិវិញ ។

កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ លោក វីរៈសេនីយ៍ត្រីនិន ណា នាយប៉ុស្តិ៍ អូរសេដ្ឋី ៧០៧ វីរៈការពារព្រំដែនគោគ៦០៣ បានប្រគល់កូនខ្លាត្រីចំនួន២ក្បាលជូនលោក ថុន ស៊ូខុន តំណាងមន្ទីរបរិស្ថានខេត្តរតនគិរី ដើម្បីជួយសង្រ្គោះលែងទៅក្នុងព្រៃធម្មជាតិ។

កូនខ្លាត្រីទាំងពីរក្បាលនេះត្រូវបានអ្នកភូមិតាំងជិ ឃុំញ៉ាង ស្រុកអណ្តូងមាសចាប់បានក្បែរចម្ការរបស់គាត់បានយកមកប្រគល់ជូនប៉ុស្តិ៍នគរបាលលេខ៧០៧ កាលពីពេលថ្មីៗកន្លងទៅនេះ ៕