សមត្ថកិច្ច​​បង្ក្រាប​គ្រឿង​ញៀន​មួយ​ករណី​ឃាត់​ខ្លួន​មនុស្ស​៥​នាក់​និង​ថ្នាំញៀ​ន​​​​ចំ​នួន​២ក​ញ្ចប់​

  • កំពង់ឆ្នាំង ៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹមសុផាត ជានាយរងកាវិយា​ល័យ សហការជាមួយកម្លាំងអធិការដ្ថាននគរបាលស្រុកបរិបូណ៍ ចុះបង្រ្កាបករណី សមគំនិត ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំងនិងបានបន្តសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកក្រគរ ខេត្តពោធិ៍សាត់ ចុះបង្ក្រាបនៅចំណុចភូមិក្បាលដំរីថ្មី ឃុំអន្សារចំបក់ ស្រុកក្រគរខេត្តពោធិ៍សាត់។

    លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចធ្វើការឃាត់​​ខ្លួនជនសង្ស័យចំនួន៥នាក់ ។ ក្នុងនោះ១,ឈ្មោះមន.វ៉ាន់ថុន អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅភូមិក្បាលដំរី ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។២,ឈ្មោះទុំ.សុផៃ អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិត រស់នៅភូមិជើងខ្នារ ឃុំពន្លៃស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។ ៣,ឈ្មោះទឹម.លីន អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិក្បាលដំរី ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ៤,ឈ្មោះ អុឹង.សុធី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង។ ៥,ឈ្មោះ ឡង.ហុកលៀន អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិសិរី ឃុំខុនរ៉ង ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។

    លោកស្នងការរងបានឲ្យដឹងទៀតថា ក្នុងពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងបានមួយចំនួនរួមមានថ្នាំញៀនចំនួន​២កញ្ចប់(០,៧១g) ទូរសព្ឌ័ដៃចំនួន៤គ្រឿង ចំពុះទុងកាំភ្លើង១ដើម កាំបិតចុងស្រួច១ដើមនិងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀត។

    បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅកាន់សាលា​ដំបូងចាត់ការបន្តទៅតាមនិតិវិធី ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង