កំពង់ឆ្នាំង ៖ អំណោយជាស្បៀងនិងថវិកា របស់សប្បុរសជនមកពីភ្នំពេញ និង ខេត្តកំពង់ឆ្នាំង ត្រូវបានឯកឧត្តមអម សុភាអភិបាលរងខេត្តកំពង់ឆ្នាំងនិងជាប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
ពិធីចែកអំណោយនេះធ្វើឡើង កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់ លោកយិន សាវ៉េនអភិបាលក្រុងកំពង់ឆ្នាំង លោកស លៀង ប្រធានមន្ទីរធម្មការ និង សាសនាខេត្តកំពង់ឆ្នាំង ព្រមទាំងថ្នាក់ដឹនាំ មន្រ្តីសង្ឃនិមន្តនិងអញ្ជើញចូលរូមផងដែរ ។
លោកយិន សាវ៉េន អភិបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថាពលរដ្ឋដែលមកទទួលអំណោយនាពេលនេះ មានចំនួន១៣គ្រួសារជាគ្រួសារងាយរងគ្រោះ ជួបការលំបាក ដែលបានរងនូវផលប៉ះពាល់ជីវភាពក្នុងអំឡុង នៃការរីករាលដាលជំងឺកូវីដ១៩ ។អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ នាពេលនេះក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីវអ៊ីវ១យួរ មី១កេស ត្រីខ១យួរ និង ថវិកាចំនួន៣ម៉ឺនរៀលផងដែរ ៕