ចំនួនភ្ញៀវចូលទស្សនាតំបន់អង្គរបានកើនឡើង នៅត្រីមាសទី១ ដើមឆ្នាំ ២០២២ ដែលជំរុញឱ្យចំណូលបានពីការលក់សំបុត្រក៏កើនឡើងដែរ។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ១ ខែមេសា ២០២២ នេះ បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង ៨ សែនដុល្លារ (៨១៥ ៥៧៥) តាមរយៈការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅតំបន់អង្គរ រយៈពេល៣ ខែ ចាប់ពីខែមករា ដល់ដំណាច់ខែមីនា ដែលជាត្រីមាសទី១ ដើមឆ្នាំនេះ។
តាមសេចក្ដីប្រកាស ចំនួនទឹកប្រាក់ គឺបានមកពីភ្ញៀវទេសចរទិញសំបុត្រចំនួន ១៩ ៨៤០ នាក់ កើនឡើង ៣៤២,៦៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕
