សារៈមន្ទីរចំនួន៣នៅខេត្ដសៀមរាប ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបើកដំណើរ ការឱ្យភ្ញៀវចូលទស្សនាវិញហើយ ចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីបានផ្អាកបណ្ដោះអាសន្នមួយរយៈដោយសារតែបញ្ហាមេរោគកូវីដ-១៩។ នេះបើតាមយោងការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។
បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានអោយដឹងទៀតថា សារៈមន្ទីរចំនួន០៣នៅខេត្ដសៀមរាប នោះរួមមាន៖ សារមន្ទីរព្រះនរោត្តម សីហនុ អង្គរ សារមនី្ទរវាយនភណ្ឌ ប្រពៃណីអាស៊ី និងសារមន្ទីរឡតានី៕