កំពង់ឆ្នាំង៖ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១៤និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុករលាប្អៀរ បានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគោកបន្ទាយ បានចុះឃាត់ខ្លួនជនសង្ស័យ ពាក់ពន្ធ័ករណីលួចម៉ូតូ ពីរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ រស់ ស៊ីថាត ភេទប្រុស អាយុ ២៩ ឆ្នាំ មានទីលំនៅ ភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ក្នុងនោះ សមត្ថកិច្ច បានដកហូតបានម៉ូតូ ម៉ាកហុងដា ប៊ីតព៌ណស ខៀវ គ្មានស្លាកលេខ ។ ក្រោយឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្ត ៕