ក្រ​សួង​សុខា​ភិបាល ​ចាត់​ក្រុម​កា​រងា​​រចុះពិ​និត្យជាប​ន្ទាន់​លើ​ករ​ណី​ពុល​ស្រាស​ ក្នុង​ស្រុក​ទឹក​ផុស​ ខេត្តកំ​​ពង់ឆ្នាំ​ង

  • លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាលបាន​ចាត់​​ក្រុមការងារដឹកនាំដោយឯកឧត្តម សាស្ត្រាចារ្យ ស៊ា ហួង រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយ ឯកឧត្តម​វេជ្ជ​បណ្ឌិត​ ហុក គឹម ចេង អគ្គនាយកបច្ចេកទេសសុខាភិបាល និងលោកវេជ្ជបណ្ឌិត ង៉ូវ កាង អគ្គា​ធិកា​រ​រង​នៃអគ្គាធិការដ្ឋាន​ក្រសួង​សុខា​ភិបាល ធ្វើដំណើរចុះជួយពិនិត្យនិងអន្តរាគមន៍ជួយជាបន្ទាន់ដោយតម្រូវឲ្យធ្វើដំណើរទាំងយប់នៅថ្ងៃទី២៨ ខែវិច្ឆិកានេះ និងបានពិភាក្សាជាមួយ ឯកឧត្តមអភិបាលនៃ គណៈ អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីបញ្ឈប់ការលក់និងចែកចាយស្រាស​នោះ​ជា​បន្ទាន់​ផង​ដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង