កំពង់ឆ្នាំង ៖ បុរសជាជនសង្ស័យ បានទាញច្រវាទូកវាយទៅលើបុរសម្នាក់ទៀត បណ្តាលឲ្យរងរបួសធ្ងន់ ដោយសារតែជនរងគ្រោះ ឌឺដងនិងលេបខាយពាក្យដំដីដាក់ខ្លួន ។ ហេតុការណ៍ហឹង្សានេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះឡាយ ឆេងលី ភេទប្រុស អាយុ៣០ឆ្នាំ ភេទប្រុសរស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើកើតហេតុខាងលើ ។ ដោយឡែកជនរងគ្រោះ មានឈ្មោះរ័ត្ន បុរី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹង ពេលឃើញជនសង្ស័យ លីឥវ៉ាន់ឡើងមកលើច្រាំង បានលេបខាយសំដី ឌឺដងដាក់ដោយពាក្យមិនសមរម្យ ធ្វើឲ្យជនសង្ស័យក្តៅក្រហាយ ខឹងខ្លាំងក៏ស្ទុះទៅទាញច្រវានៅលើទូកវាយទៅលើជនរងគ្រោះភីងៗតែម្តង បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ ត្រង់ចំឆ្អឹងជំនី ។
ក្រោយពេលកើតហតុ ជនរងគ្រោះ បានដឹកមកសង្រ្គោះនៅមន្ទីរពេទ្យ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។