ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធពីបទឃាតកម្ម និងសមគំនិតក្នុងអំពើឃាតកម្មនៅស្រុកកំពង់ត្រឡាច កាលពីជាង១០ឆ្នាំមុន

កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធពីបទ ឃាតកម្មនិងសមគំនិតក្នុងអំពើឃាតកម្ម ប្រព្រឹត្តនៅភូមិសំរោង ឃុំតាជេស ស្រុកកំពង់ត្រឡាច កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០០៤។

ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១០៩/០១៨ ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ របស់សាលាដំបូងខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ កែវ វណ្ណថា ហៅដា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិសាលាលេខប្រាំ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច។

បច្ចុប្បន្ន សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្ត

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង