កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរសមាជិក សមាជិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្រុក ចុះពិនិត្យមើលការធ្វើអណ្តូងទឹកស្អាតដែលជាព្រះរាជអំណោយដ៏ឧត្តុង្តឧត្តម សម្តេចព្រះមហាក្សត្រី ព្រះវររាជបិតាជាតិខ្មែរ នរោត្តម មុនីនាថសីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអោយដឹងថាអណ្តូងស្នប់ដែលជាព្រះរាជអំណោយនាពេលនេះមានចំនួន៦ អណ្តូងក្នុងនោះនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូចំនួន១អណ្តូង ភូមិឆ្នុកទ្រូ ( តំបន់គន្ធរ ) ចំនួន១អណ្តូង ភូមិសេះស្លាប់ចំនួន២ អណ្តូង ភូមិកំពង់អួរ ឃុំខុនរ៉ងចំនួន១ អណ្តូង និង ភូមិកោះតាម៉ូវ ឃុំព្រះគគីចំនួន១អណ្តូង៕