កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ខ្លួនបុរសម្នាក់ ជាមួយនឹងថ្នាំញៀនចំនួន៨កញ្ចប់

  • កំពង់ឆ្នាំង ៖ កម្លាំងក​​ងរាជអាវុធ​ហត្ថខេត្តកំពង់​ឆ្នាំង បាន​ឃាត់ខ្លួន​បុរសម្នាក់​ជាមួយ​នឹងថ្នាំ​ញៀន​ចំនួន​៨​កញ្ចប់​ ។ ការឃាត់​ខ្លួន​ជន​សង្ស័យ​នេះ​បាន​​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង៨​និង៣​០​នា​ទី ថ្ងៃទី​២៣ ខែ​មករា​ ឆ្នាំ២០​២០​ នៅ​ចំណុច​ឃុំផ្សារ​ ស្រុក​បរិបូណ៍​ ខេត្តកំពង់ឆ្នាំង​ ។

    មន្ត្រីកងរាជអាវុធហត្ថ បានឲ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ វ័ន្ត ហៃ​ ភេទ​ប្រុស ​អាយុ ​៤៥ឆ្នាំ ​មាន​ទីលំ​នៅ​ ក្នុង​ភូមិ​ស្នោ ឃុំ​ខុន​រ៉ង ស្រុក​បរិបូ​ណ៌​ ខេត្ត​កំពង់​ឆ្នាំង ដោយចោទពីបទចែកចាយ​និងរក្សាទុក​ដោយ​ខុសច្បាប់​នូវសារធាតុញៀន ​។

    មន្ត្រីកងរាជអាវុធហត្ថ ឲ្យដឹងទៀតថា ​នៅ​ក្នុង​​ប្រតិបត្តិការ​ឃាត់​ខ្លួន​ជនសង្ស័យនោះ​​​ កម្លាំងកង​រាជអាវុធ​ហត្ថ​​ដកហូត​​បាន​​ម្សៅក្រាម​ស​ថ្លា​(ម៉ា​ទឹក​កក)​ចំនួន​៨កញ្ចប់ ទម្ងន់២៥,៦៤ ក្រាម និង ​ម៉ូតូមួយ​គ្រឿង​ម៉ាក​ហុងដា​C125 ​ព​ណ៌ខ្មៅ ពាក់ស្លាក​លេខ​ពោធិ​សាត់ 1D.07 54​ ។​

    បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​ការិយាល័យ​ជំនាញ​កំពុង​សាក​សួរ កសាង​សំណុំ​រឿង​ អនុវត្ត​ទៅតាម​និតិវិ​ធីច្បាប់​ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង