ឯក​ឧត្តម​ ​អម​ សុភា​ អភិ​បា​ល​រង​ខេត្ត​កំ​ពង់​ឆ្នាំង​ ចុះ​សួរ​សុខ​ទុក្ខ​និង​នាំ​យក​អំ​ណោយ​​ចែក​ជូន​​ដល់​ប្រជា​ពល​រដ្ឋ​ និង​ ក្រុម​ការ​ងារ​ប្រ​ចាំ​ការ​ នៅ​មណ្ឌល​ចត្តា​ឡី​ស័ក​ស្រុក​ ជល​គិ​រី​​

  • កំពង់ឆ្នាំង ៖ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តនៅ
    ព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១នេះបានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយរបស់រដ្ឋបាលខេត្ត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និង ក្រុមការងារប្រចាំការ នៅមណ្ឌលចត្តាឡីស័ក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

    លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា មណ្ឌលចត្តាឡីស័ក ស្រុកជលគិរី មានចំនួន២ទីតាំង ត្រូវបានរៀបចំឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដែល រហូតមកដល់បច្ចុប្បន្ននេះ បានទទួលប្រជាពលរដ្ឋ មកធ្វើចត្តាឡីស័កបានចំនួន១១៣នាក់ ។ ក្រោយពីបានធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមការកំណត់ហើយនោះ បានចាកចេញទៅកាន់លំនៅដ្ឋានអស់មួយចំនួន។ បច្ចុប្បន្ននៅសល់តែ៤០នាក់ប៉ុណ្ណោះ ។

    លោកអភិបាលស្រុកបានឲ្យដឹងទៀតថាក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ បងប្អូនប្រជាពលរដ្ឋដែលមកស្នាក់នៅទីនេះ បានទទួលការជួយឧបត្ថម្ភពីរាជរដ្ឋាភិបាល ផ្គត់ផ្គង់លើការហូបចុកប្រចាំថ្ងៃ ។ ក្រៅពីនេះក៏មានសប្បុរសជននានា បានចូលរួមជួយឧបត្ថម្ភបន្ថែមផងដែរ ។

    ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង មានប្រសាសន៍បញ្ជាក់ថា កន្លងមកអាជ្ញាធរខេត្ត កងកម្លាំងសមត្ថកិច្ច និង ក្រុមគ្រូពេទ្យ បានបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់បំផុត ក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវវិធានការមួយចំនួនយ៉ាងម៉ឺងម៉ាត់បំផុត ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ ដើម្បីបញ្ចៀសការឆ្លងរីករាលដាល នៅក្នុងសហគមន៍របស់ខ្លួន ដោយប្រកាន់ខ្ជាប់ការលាងសំអាតដៃ និង សាប៊ូ ឬ អាកុល ពាក់ម៉ាស់ គម្លាតសុវត្ថិភាព និង មិនត្រូវជួបជុំដែលមានមនុស្សច្រើននោះឡើយ ។ ដោយអនុវត្តជាប្រចាំនូវវិធានការរបស់រាជរដ្ឋាភិបាលគឺ៣កុំ ៣ការពារ ។

    អំណោយដែលឯកឧត្តម អម សុភា និង លោកវេជ្ជបណ្ឌិតប្រាក់ វ៉ុន នាំយកទៅចែកជូននាពេលនេះ រួមមានអង្ករ១តោន ម៉ាស់មួយ កេសធំ ទឹកបរិសុទ្ធចំនួន២០កេះ និង ទឹកក្រូចចំនួន៤កេស ផងដែរ ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង