ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចុះពិនិត្យដីសហគមន៍ព្រៃឈើត្រពាំងផ្គាំង ដែលមានព្រំប្រទល់ជាប់ស្រុកទឹកផុស និងស្រុករលាប្អៀរ ស្ថិតនៅភូមិត្រពាំងផ្គាំង ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០។
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានអោយដឹងថា ការចុះពិនិត្យដីសហគមន៍ព្រៃឈើត្រពាំងផ្គាំង ធ្វើឡើងដោយមានការចូលរួមពីគណះកម្មការសហគមន៍ព្រៃឈើ អាជ្ញាធរឃុំ-ភូមិ និងប្រជាពលរដ្ឋ សរុបទាំងអស់ចំនួន៥០នាក់។
មន្ត្រីដដែល បានបន្ថែមថា ការចុះពិនិត្យក្នុងគោលបំណងដើម្បីផ្ទៀងផ្ទាត់ព្រំដីសហគមន៍ព្រៃឈើត្រពាំងផ្គាំងឡើងវិញ៕
