កំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារឆក់ចរន្តអគ្គិសនី ក្នុងពេលកំពុងតម៉ូទ័របូមទឹកលាងឡាន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ក្នុងភូមិជ្រលង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះលី សាឡាត ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ ។
ប្រភពនៅកន្លែងកើតហេយុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងរោះបានត ខ្សែភ្លើង ដាក់ម៉ូទ័របូមទឹកដើម្បីលាងរថយន្តពេលកំពុងតនោះក៏ស្រាប់តែឆ្លងចរន្តអគ្គិសនី ត្រង់តំណរខ្សែបណ្តាលឲ្យឆក់ប្រកាច់និងសន្លប់ស្តូកស្តឹងតែម្តង។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានដឹកយកទៅសង្រ្គោះនៅមន្ទីរបង្អែកខេត្តកំពង់ធំភ្លាមៗផងដែរ ៕