កំពង់ឆ្នាំង ៖ នៅថ្ងៃទី៣០ ខែមីនាឆ្នាំ២០២១ នេះ លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងសមាជិកគណៈកម្មាធិការសាខាខេត្ត និងអនុសាខាក្រុង បានចុះធ្វើការអប់រំផ្សព្វផ្សាយ អំពីការបង្ការនិងវិធីកាត់បន្ថយហានិភ័យពីការឆ្លងរីករាលដាលនៃជំងឺ កូវីដ១៩ ដល់ប្រជាពលរដ្ឋ នៅសង្កាត់ប្អេរ និង សង្កាត់ខ្សាម ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនោះលោកជំទាវប៊ន សុភី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែទាំសុខភាព, រក្សាអនាម័យ ,ត្រូវចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល និង អនុវត្តឱ្យបានតាមអនុសាសន៍ របស់សម្តេចតេជោហ៊ុនសែនគឺ៣ ការពារ និង ៣កុំ ៕

