កំពង់ឆ្នាំង ៖ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូហ្វាម ជាលើកទី២ នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ។
ការអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជាលើកទី២នេះ គឺបន្ទាប់ពីឯកឧត្តអភិបាលខេត្ត បានអញ្ចើញចាក់វ៉ាក់សាំងនេះលើកទី១ កាលពីថ្ងៃទី១០ កុម្ភៈ នៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ ហើយការចាក់វ៉ាក់សាំងលើកទី២នេះ គឺអនុវត្តបានឲ្យត្រឹមត្រូវតាមការណែនាំ របស់គ្រូពេទ្យ ។
គួរបញ្ជាក់ថា ខេត្តកំពង់ឆ្នាំង បានចាប់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យខេត្ត ហើយនៅថ្ងៃបន្ទាប់បានបើកឲ្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ចំនួន២ទីតាំងបន្ថែមទៀត គឺនៅមន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៍ និង មន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ៕