កំពង់ឆ្នាំង ៖ កិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ប្រចាំខែមិថុនា ឆ្នាំ២០២០ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២០ ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។
របៀបវារ:នៃកិច្ចប្រំជុំព្រឹកនេះរួមមាន ទី១/ការអនុម័តកំណត់ហេតុកិច្ចប្រជុំ វិសាមញ្ញលើកទី១២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ទី២/
ការអនុម័តពង្រៀងរបាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត និងទី៣/បញ្ហាផ្សេងៗ៕