ប៉ូ​​​លីស​ក្រុង​កំពង់​ឆ្នាំង​ឃាត់​ខ្លួន​ក្មេង​ទំនើង​៤នាក់ ​ក្រោយពីធ្វើស​​កម្មភាព​វាយ​បំផ្លាញ​អំពូល​ភ្លើង​​ហ្វាដែល​គេដា​ក់បំភ្លឹនៅសួនថ្មី

  • កំពង់ឆ្នាំង ៖ ក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ត្រូវកម្លាំងប៉ូលីសក្រុងកំពង់ឆ្នាំងស្រាវជ្រាវនិងឃាត់ខ្លួននៅថ្ងៃទី១៦ ខែមិនា ឆ្នាំ ២០២១ ក្រោយពីពួកគេធ្វើសកម្មភាពវាយបំផ្លាញអំពូលភ្លើងហ្វា ដែលគេដាក់បំភ្លឺសួននៅពេលយប់ ។

    ក្រុមក្មេងទំនើងដែលត្រូវប៉ូលីសឃាត់ខ្លួន១.ឈ្មោះសុទ្ធ សំណាង ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។២.ឈ្មោះមុំ គឹមហួរ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។ ៣.ឈ្មោះខេង ចាន់ទ័ ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ។ និង ៤.ឈ្មោះលី សុវ៉េត ភេទប្រុសអាយុ១៤ឆ្នាំ មានទីលំនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ ឆ្នាំង ។

    ប៉ូលីសបានឲ្យដឹងថា នៅយប់ថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២១ ពួលគេបាននាំគ្នាទៅអង្គុយលេងនៅសួនច្បារ ស្ថិតក្បែរមជ្ឈមណ្ឌលហ្វឹកហ្វឺនស៊ីម៉ាក់ រហូតដល់ម៉ោង២៤ កណ្តាលអាធ្រាតុឈានចូលថ្ងៃទី១៥ បានធ្វើសកម្មភាពវាយបំបែកអំពូលភ្លើងហ្វា នៅកណ្តាលសួនបណ្តាល
    ឲ្យបែកអស់ចំនួន៩( ធំ៧,តូច២ )។ ក្រោយពីធ្វើសកម្មភាពរួចពួកគេបាននាំគ្នាទៅផ្ទះរៀងៗខ្លួន ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង