រដ្ឋ​បាល​ជល​ផល​ ប្រកាសពី​កាល​បរិច្ឆេទ​ សម្រាប់​រដូវ​បិទ​នេ​សាទ​ ឆ្នាំ​២០២៣​ ក្នុង​ដែន​នេសាទ​ទឹក​សាប​

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រកាសពីកាលបរិច្ឆេទសម្រាប់រដូវបិទនេសាទឆ្នាំ២០២៣នៅក្នុងដែននេសាទទឹកសាប ។

ក្នុងនោះចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កំពង់ធំ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្តាល ដែលស្ថិតនៅខាងជើងខ្សែស្របទន្លេចតុមុខ ចាប់បិទពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ។

ដោយឡែក ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តព្រៃវែង ស្វាយរៀង តាកែវ ខេត្តកំពង់ស្ពឺ និងមួយផ្នែក នៃរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅខាងត្បូងខ្សែស្របទន្លេចតុមុខ ចាប់បិទពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែតុលា ។នៅក្នុងរយៈពេលបិទនេសាទនេះ អ្នកនេសាទទាំងអស់អាចប្រើតែឧបករណ៍នេសាទលក្ខណៈគ្រួសារ ដែលមានចែង ក្នុងប្រកាសលេខ៤៥៨ ប្រកកសក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ៕

ព័ត៌មាន​ទាក់​ទង

ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង