រដ្ឋ​បាល​រាជធានី​ភ្នំពេញ ទទួល​អំណោយពី​ក្រុមហ៊ុន​ឯកជន និង​បែង​ចែក​ម៉ាស៊ីន​វាស់​កម្ដៅ បាញ់អាកុល និងប​ដាអប់រំ​ជូនផ្សារ​ទាំង២៥ ​ដើម្បីបង្ការ​ទប់ស្កាត់​ជម្ងឺ​កូវីដ-​១៩

  • ភ្នំពេញ៖ ម៉ាសជាច្រើនម៉ឺនម៉ាសនិងទឹកសម្លាប់មេរោគជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុនឯកជនមួយ បានប្រគល់​ជូនរដ្ឋបាល​រាជ​ធានី​ភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលចូលក្នុង​ស​ហ​​គមន៍ជាថ្មី ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។ ពិធីប្រគល់​និងទទួលខាង​លើនេះ​បានធ្វើ​ឡើងនារសៀលថ្ងៃទី០៣ ខែមិនា ​ឆ្នាំ​២០២១ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន​ឯក​ឧត្តម​ ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលអំណោយ​ទាំង​នេះរួមមាន ម៉ាសចំនួន១​០ម៉ឺន​ម៉ាស​និងទឹកស​ម្លាប់​មេរោគ​ចំនួន២២៥០ដបតូច ។

    ក្នុងឱកាសនោះឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរជនទាំងអស់ដែល​បាន​ចូលរួម​បរិច្ចាគ​នូវ​ទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ–១៩ ក្នុងព្រឹត្តិការណ៍សហ​គម​ន៍​ ២០ កុម្ភៈនេះ ។

    នារសៀលថ្ងៃដដែលនោះដែរ ឯកឧត្តម ឃួង ស្រេងក៏បានប្រគល់ម៉ាស៊ីនវាស់កំដៅនិងបាញ់អាកុលជូនទៅផ្សារទាំង២៥ នៅក្នុង​រាជ​ធានីភ្នំពេញផងដែរ ដោយក្នុងមួយផ្សារទទួលបានម៉ាស៊ីនវាស់កម្ដៅនិងបាញ់អាកុលចំនួន២គ្រឿង​និងបដាអប់រំ​ចំនួន៤​ផ្ទាំង​ដែលម៉ាសុីនវាស់កម្ដៅនិងបាញ់អាកុលជាមួយនឹងបដាអប់រំពាក់ព័ន្ធការបង្ការទប់ស្កាត់ជម្ងឺកូវីដ–១៩នេះ បានមកពីការ​ជួយ​ឧបត្ថម​ពីក្រុម​ហ៊ុនថ្នាំជក់ជប៉ុនអន្តរជាតិ JTI កម្ពុជា ដែលបានផ្តល់ជូនមករដ្ឋបាលរាជធានីភ្នំពេញកាលពីព្រឹកមិញនេះ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង