រដ្ឋ​ម​ន្ត្រី​ក្រសួង​ព័ត៌​មាន​ បាន​បញ្ជាក់​ថា​ ប្រធាន​អង្គ​ភាព​ ស្ថាប័ន​ត្រូវ​ចាំ​ថា​ ត្រូវ​គិត​យ៉ាង​ណា​កុំ​អោយ​អ្នកនាំ​ពាក្យ ​ឬ​មន្រ្តីព័ត៌​មាន​ របស់​ខ្លួន​និយាយ​កុហក​អោយ​សោះ​ បើ​មិន​ដូច្នោះ​ទេ ដូច​ជា​សម្លាប់​មន្ត្រី​អ្នក​នាំ​ពាក្យ​​​

  • ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី “យុទ្ធសាស្ត្រនយោបាយព័ត៌មាន” ដើម្បីបំផុសផ្សព្វផ្សាយនូវទស្សនទាននិងសមិទ្ធផល ក្នុងអាណត្តិទី៦ របស់រាជរដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់ក្រោមជាតិ រៀបចំឡើងដោយអង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នាទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា ត្រូវគិតយ៉ាងណាកុំអោយអ្នកនាំពាក្យ ឬមន្រ្តីព័ត៌មាន របស់ខ្លួននិយាយកុហក់អោយសោះ បើមិនដូច្នោះទេ ដូចជាសម្លាប់មន្ត្រីអ្នកនាំពាក្យ ។
    ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ដើម្បីបង្ហាញថាស្ថាប័នរាជរដ្ឋាភិបាលដំណើរការទៅបានល្អគឺទាមទារអោយមានកិច្ចសហការគ្នារវាងមន្រ្តីព័ត៌មាន គឺជាការសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញ ទៅមក ហើយត្រូវចាំអោយច្បាស់ថា មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យ កុំនិយាយកុហក់អោយសោះ ហើយត្រូវពន្យល់អោយបាននូវពាក្យហេតុអី ដោយកុំបំភ្លៃសភាពការណ៍ កុំបំភ្ល័យព័ត៌មាន ដែលនាំអោយបាត់បង់ជំនឿទុកចិត្ត ៕

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង