ប្រតិ​​បត្តិកា​រ​បង្រ្កាប​បទល្មើស​នេសាទ​​នៅព្រំ​ប្រទល់​៣​ខេត្ត សម​ត្ថកិច្ច​ រុះរើនិងបំផ្លាញ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​បានមួយ​ចំនួន​ធំ

  • ខណ្ឌ​រដ្ឋបាលជល​ផលកំពង់ឆ្នាំង សហការជាមួយ​ខណ្ឌរដ្ឋបាលជល​ផល​ ខេត្តកណ្តាល និងខេត្តកំពង់ចាម កងរាជអាវុធ​ហត្ថ​ស្រុក​កំពង់​​ត្រឡាច អធិការដ្ឋាននគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាល និងសហគមន៍នេសាទ កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ​ បាន​ចុះ​ប្រតិ​​បត្តិកា​រ​នៅព្រំប្រទល់៣ខេត្ត បានរុះរើ និងបំផ្លាញឧបករណ៍ខុសច្បាប់មួយចំនួន។

    ក្នុងប្រតិបត្តិការនោះ បានរុះរើ និងបំផ្លាញឧបករណ៍ខុសច្បាប់ លបកន្ទុយកណ្តុរបានចំនួន ២២០ខ្សែ កាន៣០លិត្រ២៥០ពីដុង -របាំង​ស្បៃ​មុង​ចំនួន១៥កន្លែង ប្រវែង ៥០០មែត្រ លបលូ១៥គ្រឿងបង្គោល២០០ដេីម និងចាក់លែងកូនត្រីចម្រុះ ក្នុងដែននេសាទវិញចំនួន ១០០​គីឡូក្រាម។

    ព័ត៌មាន​ទាក់​ទង

    ភ្ជាប់ទំនាក់ទំនងជាមួយ វិទ្យុ ម៉ាយអេហ្វអឹម ខេត្តកំពង់ឆ្នាំង